មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលជាកម្មវិធីជំនួបតារាសិល្បៈក្នុងទម្រង់សម្លៀកបំពាក់ឈុតបុរាណ និង ហ្វេនៗអ្នកគាំទ្រកំពូលតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ជាមួយនឹងកម្មវិធី សម្ភោធវីដេអូចម្រៀង « ទេវរាជ » អមជាមួយនឹង ផ្ទាំងទស្សនីយភាពខ្នាតធំរួមបញ្ចូលគ្នានៅក្នុងថ្ងៃតែមួយ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី 26 ខែ ឧសភា មុខនេះធ្វើអោយកក្រើកសាលមហោស្រពកោះពេជ្រ។
ឃើញថានៅក្នុងកម្មវិធីនោះវត្តមានរបស់សិល្បករសិល្បការិនីល្បីៗចាស់ថ្មីជាច្រើនដួងនាំគ្នាស្លៀកសំលៀកបំពាក់បុរាណនិង ឆ្នៃប្រឌិតឈុតមើលទៅប្លែកៗគួរឲ្យទាក់ទាញខ្លាំងមែនទែន ដែលកាន់តែធ្វើឲ្យកម្មវិធីមួយក្នុងថ្ងៃនោះរិតតែមានភាពលេចធ្លោរខ្លាំង និងយើងមិនសរសើរមិនបាន។
នៅកម្មវិធីនោះអ្នកនាង ទេព បូព្រឹក្ស សម្តែងអារម្មណ៍រំភើបរកអ្វីប្រៀបមិនបានដោយសារតែស្នាដៃថ្មីមួយនេះគឺធ្វើអស់ចិត្តហើយទទួលបានការគាំទ្រពីមហាជនច្រើនបែបនេះក្នុងផងដែរអ្នកនាងបានភ្ជាប់សារយ៉ាងមានអត្ថន័យថាបទ«ទេវរាជ» : ពួកយើងគួរតែដើរដល់ចំណុចមួយដែរ មិនចាំបាច់កាប់ថ្ម ចំហរទ្រូងប្រាប់អ្នកណាថានេះជារបស់យើង ព្រោះវត្ថុដែលយើងកំពុងមាន ដែលយើងកំពុងរក្សាទាំងអស់នេះ គឺជាទីប្រាថ្នា ចង់បាន ចង់ដូច ចង់ប៉ង ចម្លង ចង់ពាល់ អន្ទះសារចង់ដល់ នូវដំណែលនេះ , ដូច្នោះហើយចូលបងប្អូនកូនចៅរួមគ្នាជាធ្លុង រក្សាអោយគង់ កុំអោយវៀចវេរ សុរិយអស្ចារ្យរន្ទឺអាគ្នេយ៍ បន្សល់ទុកកេរ ខ្មែរ ត ជំនាន់ ។ យើងខ្ញុំជាអ្នកដល់នូវឧបនិស្ស័យសូមចែករំលែកសមិទ្ធផលនេះជូនជនរួមជាតិ សូមទទួលយកដោយក្តីស្រលាញ់ និង មោទនភាព ។
គោបញ្ជាក់ផងដែរថាសម្រាប់ថវិកាដែលបានមកពីការលក់សំបុត្រ នៅថ្ងៃបើកសម្ពោធ mv របស់អ្នកនាង ជាផ្លូវការនោះមានទឹកប្រាក់សរុបជាង 2 ម៉ឺនដុល្លារគឺអ្នកនាងនិង លោកជី ដេវីតធ្វើការបរិច្ចាកជូនទៅដល់សាលាវិចិត្រសិល្បៈទាំងអស់។
មូលហេតុដែលអ្នកនាង ទេព បូព្រឹក និងលោក ជី ដេវីត សម្រេចចិត្តបរិច្ចាគថវិកាជាង 2 ម៉ឺនដុល្លារទៅស្រលាមធ្យមសិក្សាវិចិត្រសិល្បៈគឺដោយសារតែសាលាវិចិត្រសិល្បៈគឺជាស្នូលមួយទាំងបុរាណនិងសម័យហើយវាគឺជាគ្រឹះមួយសម្រាប់អ្នកសិល្បៈខ្មែរយើងដែលអ្នកនាងបានលើកឡើងថាបើសិនជាសាលាវិចិត្រសិល្បៈមានធនធានសព្វគ្រប់នោះវិស័យសិល្បៈរបស់យើងកាន់តែមានការរីកចម្រើនឡើងកាន់តែមានអ្វីថ្មីៗជាបន្តទៀតផងដែរ។