កាលពីថ្ងៃ២៧ ឧសភា ឆ្នាំ២០២៤ តារាអនឡាញល្បីឈ្មោះ២រូប គឺលោកស្រី ហង្ស ម៉ារីនី ដែលជាម្ចាស់ប្រេន ហង្ស និង អ្នកនាង Pich Pich Shop ម្ចាស់ហាងលក់ម៉ូតូប្រាក់សម្បត្តិ បានប្រកាសចាប់ដៃគ្នា ដោយមានពិធីចុះ MOU គ្នាជាផ្លូវ ក្រោមវត្តមានតារាសិល្បៈ និង អ្នកសារព័ត៌មានជាច្រើនស្ថាប័ន។ អ្នកទាំងពីរបានសម្រេចសហការគ្នា នាំចូល ឃូសិន ប្រេន ហង្ស ដែលជាផលិតផលល្អផ្ដាច់គេ 6 in 1 យកមកវាយលុកទីផ្សារ។
អ្នកនាង Pich Pich Shop បានលើកឡើងថា មូលហេតុដែលនាំអោយមានកិច្ចសហការជាផ្លូវនេះ គឺដោយសារតែលោកស្រី ហង្ស ម៉ារីនី មានជំនាញក្នុងវិស័យនាំចូលគ្រឿងសម្អាងជាយូរមកហើយ ស្របពេលដែលអ្នកនាង ក៏ចង់ប្រឡូកនៅក្នុងវិស័យមួយនេះ។
ម្យ៉ាងមកពីផលិតផលនេះ ក៏ជាតម្រូវការ និង មិនពិបាកក្នុងការស្វែងរកទីផ្សារ ទើបអ្នកនាងសម្រេចចិត្តចាប់ដៃ។ ដោយឡែកលោកស្រី ហង្ស ម៉ារីនី បានលើកឡើងថា ដោយសារតែលោកស្រីចង់អោយអាជីវកម្ម និង ឃូសិន ហង្ស កាន់តែបោះជំហានបានល្អទើបលោកស្រីត្រូវតែរកដៃគូ។ លោកស្រីថារវាងខ្លួន និង អ្នកនាង Pich Pich Shop សុទ្ធតែមានសមត្ថភាពខ្លាំងក្នុងការលក់ ហើយទំនាក់ទំនងនាពេលកន្លងមកក៏មិនខុសពីបងប្អូន ទើបឈានដល់ការចាប់ដៃ។