« ឈុតលម្អរក្បាច់ » ដែលកញ្ញា Jimmy Meng បានគ្រងដើម្បីចូលរួមនៅក្នុមហាព្រឹត្តិការណ៍សម្ភោធ MV បទ « ទេវរាជ » របស់អ្នកនាង ទេព បូព្រឹក្ស បាននឹងកំពុងធ្វើឱ្យមហាជនមួយចំនួនតូចយកមកជជែកវែកញ៉ែក ហើយក៏មានអ្នកខ្លះក៏បានបញ្ចេញមតិថា ជាឈុតចម្លងមកពីប្រទេសដ៏ទៃផងដែរ។

បន្ទាប់ពីឃើញនូវសន្ទុះនៃការប្រតិកម្មមិនសមទំនងមួយចំនួនរបស់អ្នករិះគន់ កញ្ញា Jimmy Meng បានចេញមកបកស្រាយយ៉ាងត្រជាក់ និង ច្បាស់ៗថា « ឈុតដែលខ្លួនគ្រង គឺជាឈុតសិល្បៈបែបសហសម័យដែលច្នៃឡើងមាជាការរួមបញ្ចូលគ្នារវៀងទម្រង់បុរាណ និង សម័យ ដើម្បីឱ្យសមនឹងពាក្យ ( ថាបុរាណមិនយឺត សម័យមិនបរទេស)។ ថ្វីបើនៅក្នុងកម្មវិធី កញ្ញាបានគ្រងនូវឈុតបែបសហសម័យនៅក្នុងទម្រង់បច្ចុប្បន្នឆ្នាំ 2024ក្ដី តែកញ្ញាក៏មិនភ្លេចរៀបចំនូវការបង្ហាញសិល្បៈក្នុងទម្រង់របាំបុរាណ ដោយបានរំលេចនូវទម្រង់ ល្ខោនខោល ល្ខោនស្បែកធំ មុនចូលទៅក្នុងសាលពិធីផងដែរ។

នៅក្នុងឈុតដែលកញ្ញាបានគ្រងនេះផងដែរអ្នកឌីហ្សាញបានឆ្នៃមកយ៉ាងប្រណីតដោយលើកយកនូវ ក្រមារ និង ផាមួងខ្មែរ យកមកច្នៃជាឈុតសម្លៀកបំពាក់អមដោយឌិនផ្កាផ្ញីរ ផ្ដារំដួល ដែលជាចម្លាក់ដាប់ជាប់នៅលើជញ្ជាំងប្រាសាទអង្គរវត្តរបស់ដូនតាខ្មែរ ហើយតម្លៃវិញក៏មិនធម្មតានោះដែរថោយសារគ្រឿង និង សាចក្រណាត់ដែលបំពាក់នៅក្នុងឈុតនេះគឺសុទ្ធសឹងតែជារបស់ខ្មែរធ្វើដោយផ្ទាល់ដៃ។

ចំណែកឯផ្នែកនៃមួក កញ្ញាក៏បានបង្ហាញអំពីចម្លាក់នៃសត្វ តោថ្មរ រូបខ្លោងទ្វារប្រាសាទ នាគរាជ កោដ្ឋ ចេតិយ បង្ហាញនៅលើមួកតែម្ដង។

យោងតាមការបកស្រាយនៅក្នុងវីដេអូរបស់ម្ចាស់ប្រេន Callalilly រូបនេះបានបញ្ជាក់ថា ខ្លួនមិនបានខឹង ចំពោះមតិរិះគន់ ឬ ចម្ងល់ដែលទទួលបានពីអ្នកនៅក្នុងបណ្ដាញសង្គមនោះទេ ប៉ុន្តែការបកស្រាយរបស់កញ្ញា គឺគ្រាន់តែចង់ឱ្យបងប្អូន ងាកមកស្គាល់នូវអ្វីដែលជារបស់ខ្មែរពិតៗ និង ដឹងឱ្យលម្អិតពីអ្វីដែលខ្មែរមាន កុំតាមដាន និង ប្រៀបធៀបរបស់ជាតិយើង ជាមួយនឹងជាតិដ៏ទៃ ជៀសវៀងភ័ន្តច្រឡំដូចសព្វថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here