កាលពីព្រឹកថ្ងៃទី 09 ខែ មិថុនា ឆ្នាំ2024 ថ្មីៗកន្លងទៅនេះ ព្រះនាងតូច នរោត្តម ជេនណា បានព្រះរាជទាននូវមហាកិត្តិយស យាងទត និងសួរសុខទុក្ខក្មេងៗយុវនារី និង កុមារីរងគ្រោះដោយផ្ទាល់នៅមណ្ឌលអង្គការ អាហ្វេស៊ីប (AFESIP) ជាមួយនឹង កញ្ញា Jimmy Meng អគ្គនាយិការ ក្រុមហ៊ុន Callalilly ព្រមជាមួយនឹង BA និង សហការីមួយចំនួន អមដោយទឹកប្រាក់បរិច្ចាគចំនួន 8,888,800 លានរៀល ជូនដល់អង្គការក្រោមពាក្យស្លោក « ព្រះនាងតូច នរោត្តម ជេនណា x Callalilly ដើម្បីសង្គម)។

នៅក្នុងព្រះរាជដំណើរទស្សនកិច្ចនៅក្នុងមណ្ឌលអង្គការ អាហ្វេស៊ីប នេះផងដែរ ព្រះនាង ក៏បានបង្ហាញនូព្រះរាជហឫទ័យក្តុកក្ដួល បន្ទាប់ពីបានទតផ្ទាល់ និង ដឹងពីស្ថានភាពផ្សេងៗរបស់ក្មេងៗស្រីដែលជាជនរងគ្រោះ ហើយក៏រំភើបនៅពេលដែលបានឃើញអំពីការតស៊ូ ខិតខំរៀនសូត្រ ព្រមទាំងភាពឆ្លាតវៃរបស់ប្អូនៗនៅក្នុងអង្គការ។ អគ្គនាយិការក្រុមហ៊ុន Callalilly កញ្ញា Jimmy ក៏បានផ្ដល់ជាកាដូលើកទឹកចិត្តដល់ក្មេងៗ និង ចែករំលែកនូវបទពិសោធន៍ការលើកទឹកចិត្ត ដល់ប្អូនៗថែមទាំងចូលរួមពិសារអាហារសាមគ្គីបែបខ្មែរ ជាមួយក្មេងៗ បង្កើតនូវបរិយាកាសសប្បាយៗទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

ទាំងនេះគឺជាទឹកចិត្តដ៏ល្អប្រពៃរបស់ក្រុមហ៊ុន Callalilly ក៏ដូចជាព្រះរាជវត្តមានរបស់ ព្រះនាងតូច ក្នុងការបង្ហាញពីការយកចិត្តទុកដាក់ និង ផ្ដល់ភាពកក់ក្ដៅដល់ក្មេងៗដែលមាននៅក្នុងអង្គការ និង ជាកម្លាំងចិត្តដល់ពួកគាត់ក្នុងការបន្តជីវិតរស់នៅជាមួយភាពកក់ក្ដៅដែលសបុរសជនជាច្រើនតែងតែផ្ដល់ទៅកាន់ក្មេងៗរងគ្រោះដោយគ្មានការរើសអើង។

LEAVE A REPLY

Please enter your comment!
Please enter your name here