កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានប្រគល់ប័ណ្ណសរសើរជូនដល់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បន្ទាប់ពីលោកបានបង្កើតព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៣ថ្ងៃ កាលពីអំឡុងចូលឆ្នាំខ្មែរ ហើយបានបំផុសអោយសិល្បករ ជាពិសេសគឺពិធីករពិធីការិនី និង តារាចម្រៀង ចែករំលែកសារពីការការពារខ្លួនពីជម្ងឺអេសដ៍ និង កុំអោយមានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងសង្ក្រាន្តទាំង៣ថ្ងៃ ដោយមានទាំងការរត់ជាអក្សរលើអេក្រង់ ពេល Live បន្តផ្ទាល់នៅលើផេក ផ្ទះតារា។
ជាមួយនឹងការគៀងគរតារាសិល្បៈ អោយចូលរួមបំផុសសារ ដើម្បីពញាក់អារម្មណ៍មហាជន អោយបន្តយកចិត្តទុកដាក់នឹងបញ្ហាអេដស៍ ក៏ដូចជារួមគ្នាបញ្ឈប់អេដស៍នៅកម្ពុជានេះហើយ ដែលឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងនាមជាប្រធានអាជ្ញាធរជាតិ សម្រេចប្រគល់ជូននូវប័ណ្ណសរសើរជាការលើកទឹកចិត្ត តបតាមសំណើររបស់ឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដែលបានធ្វើការដោយផ្ទាល់ជាមួយគ្រួសារតារាកម្ពុជានាពេលកន្លងមក។
ពិធីប្រគល់ជូនប័ណ្ណសរសើរនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ កាលពីថ្ងៃទី11 មិថុនា ឆ្នាំ២០២៤ នៅទីស្ដីការគណរដ្ឋមន្ត្រី ដែលមានថ្នាក់ដឹកនាំគ្រប់ខេត្តក្រុងពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ចូលរួម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ជំរុញអោយគ្រួសារតារាកម្ពុជាបន្តចូលរួមបំផុសពីការប្រយុទ្ធប្រឆាំងនេះអោយកាន់តែខ្លាំងផងដែរ ដើម្បីអោយកម្ពុជាកាត់បន្ថយបាននូវការរីករាលដាលអ្នកផ្ទុកមេរោគអេដស៍ និង គ្មានអ្នកឆ្លងថ្មីទាល់តែសោះ តាមគោលដៅដែលបានគ្រងទុក។
លោក ផាត់ តារារដ្ឋ ក៏បានបង្ហាញពីការតាំងចិត្តក្នុងការចូលរួមផ្សព្វផ្សាយអោយកាន់តែមានការយល់ដឹងផងដែរ ដោយលោកបញ្ជាក់ថា សិល្បករគ្រប់ស្រទាប់វណ្ណៈរបស់គ្រួសារតារាកម្ពុជា នឹងចូលរួមផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ ដើម្បីជាបនរយោជន៍សង្គម។ ក្នុងនោះនៅថ្ងៃទី13 មិថុនា ឆ្នាំ2024 នេះ គ្រួសារតារាកម្ពុជាដែលមានលោកជាអ្នកដឹកនាំ ក៏បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ដឹកនាំសិល្បករសិលកបការិនីប្រមណជិត109នាក់ ដើម្បីទៅទទទួលការបណ្ដុះបណ្ដាលពីចំណេះដឹងអេដស៍ ដើម្បីអោយកាន់តែមានការយល់ដឹងខ្ពស់ផងដែរ ក្នុងនាមជាអ្នកផ្សព្វផ្សាយ និងចែករំលែកសារទៅកាន់មហាជន៕