ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយពីចំណេះដឹងអេដស៍ ជាមួយអ្នកសិល្បៈ កាលពីព្រឹកថ្ងៃទី13 មិថុនា ឆ្នាំ2024 ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិបហរយុទ្ធជម្ងឺអេដស៍ បានចាត់ទុកថាវត្តមានសិល្បករសិល្បការិនី ដែលបានចូលរួមស្វែងយល់ និង ជួយផ្សព្វផ្សាយ គឺមានសក្កានុពលខ្លាំង ស្របពេលដែលបញ្ហាអេដស៍ គឺនីតែបន្តការឆ្លងនៅកម្ពុជា ដែលយុវវ័យ និង ពលរដ្ឋខ្មែរ គួរតែដឹង។ ឯកឧត្តមថា សិល្បករសុទ្ធតែជាបុគ្គលដែលមានហ្វេនគាំទ្រ ហើយមិនអាចខ្វះបាននោះទេ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ចាំបាច់ត្រូវតែមានតារាសិល្បៈជាអ្នកចូលរួមបំផុស និង ផ្សព្វផ្សាយ។ លោកក៏ទទូច និង លើកទឹកចិត្តអោយតារាសិល្បៈ មិនថានៅក្នុងវិស័យណានោះទេ ចាំបាច់ត្រូវតែប្រើឥទ្ធិពលរបស់ខ្លួនឃោសនា និងពញាក់ស្មារតីមហាជន អោយចេះការពារខ្លួនពីអេដស៍ ដោយមិនត្រូវមានដៃគូច្រើន និង ត្រូវប្រើស្រោមអនាម័យជាប្រចាំរាល់ការប្ដូរដៃគូ ឬ ត្រូវប្រើថ្នាំប្រឹប តាមការណែនាំ។ ក្នុងអង្គសិក្ខាសាលា ដែលមានសិល្បករប្រមាណជាង60រូប ក្រោមការរៀបចំពីគ្រួសារតារាកម្ពុជា ឯកឧត្តមកាន់តែរំភើបចិត្ត នៅពេលតារាសិល្បៈជាសិក្ខាកាម បញ្ចេញមតិ និង ចោទសួរយ៉ាងច្រើនមកកាន់កម្មវិធី ដែលបង្ហាញនូវការចាប់អារម្មណ៍យ៉ាងផុសផុលពីចង្កោមតារា ជាមួយនឹងចំណេះដឹងអេដស៍។ នេះក៏ជាឆន្ទៈដ៏ល្អរបស់តារាសិល្បៈ ក្នុងការចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ផងដែរ។ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានគៀងគរកូនក្រុមអោយមកចូលរួមក្នុងវគ្គសិក្ខាសាលានេះ និង សូមថ្លែងអំណរគុណចំពោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលបានផ្ដល់ការចូលរួមជាកិត្តិយស និង បង្ហាញការចាប់អារម្មណ៍ចំពោះសិក្ខាសាលា។ នៅក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានប្រកាសតែងតាំងអ្នកទាំងពី ជាទូតសុឆន្ទៈថ្នាក់ជាតិ ជំនួសអោយទូតសុឆន្ទៈចាស់ គឺ លោកឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង ទេព បូព្រឹក្ស និង ឧកញ៉ាឃ្លោក ដែលធ្លាប់ទទួលបានតំណែងនេះនាពេលកន្លងមកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here