កាលពីថ្ងៃទី14 មិថុនា ឆ្នាំ2024 ការប្រកួតបុរសឯក Man of Cambodia បានបញ្ចប់បេសកកម្មមួយរបស់ខ្លួនហើយ ដោយជម្រើសបានបេក្ខភាព Man of the World Cambodia ដើម្បីត្រៀមទៅប្រកួតលើឆាកអន្តរជាតិ នៅក្នុងប្រទេសលីពីន។ បេក្ខជន រឹត ស៊ីភុន ពាក់ស្លាកលេខ26 គឺម្ចាស់ជ័យលាភី Man of the World Cambodia ដោយលោកនឹងចេញទៅកាន់ប្រទេសហ្វីលីពីន នៅអំឡុងខែកក្កដា ខាងមុខ។

ក្រោយការជម្រើសបានបេក្ខភាពតំណាងកម្ពុជា នៅក្នុងពេលនេះ ការប្រកួត Man of Cambodia នៅសល់បេក្ខជនចំនួន20រូបផ្សេងទៀត ដែលនឹងបន្តប្រកួតគ្នាជម្រើសយក2នាក់ទៀត ដើម្បីទៅប្រកួតនៅឆាកអន្តរជាតិដូចគ្នា។ នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមពីគណកម្មការកិត្តិយសជាច្រើនរូប និង ភ្ញៀវកិត្តិយសដែលជាតារាល្បីៗចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here