កាលពីថ្ងៃទី17 មិថុនា ឆ្នាំ2024 ក្រុម MC Cambodia បានរៀបចំកម្មវិធីជួបជុំ MC ជាលើកដំបូងយ៉ាងអធឹកអធម ដោយគេឃើញមានវត្តមាន អ្នកប្រកបក្នុងអាជីពពិធីករ ពិធីការិនី MC ចម្រុះប្រភេទចូលរួម។ ក្នុងនោះ MC ល្បីៗ នៅតាមស្ថានីយ៍ទូរទស្សន៍ នៅក្នុងប្រព័ន្ធអនឡាញ និង តាមបណ្ដាញឃោសនាផ្សេងទៀត សុទ្ធតែបង្ហាញនូវការចាប់អារម្មណ៍ និងចាត់ទុកថាការរៀបចំនេះ គឺជំនួបដ៏សំខាន់ ដែលអាចអោយអ្នកប្រកបអាជីព MC បានផ្សារភ្ជាប់គ្នា បានទំនាក់ទំនងគ្នា បានចែករំលែកបទពិសោធន៍គ្នា និង បានផ្ដល់ឱកាសអោយគ្នា ដោយមិនគិតពីការបែងចែកភាពល្បី ឬ មិនល្បី។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលប្រកបអាជីពក្នុងវិស័យបង្កើត Content និងជាអ្នកបណ្ដុះបណ្ដាលផ្នែក MC មួយរូប បានលើកឡើងថា MC Party គឺជាផ្ដល់ឱកាសអោយ MC ដែលប្រកបអាជីពនៅក្នុងប្រទេសកម្ពុជា បានជួបជុំគ្នា ចែករំលែកឱកាសអោយគ្នា ហើយក៏ការលើកស្ទួយអ្នកស្ថិតក្នុងវិស័យនេះ កាន់តែមានការរីកចំរើន។ លោកស្នើអោយមានកម្មវិធីនេះអោយបានរាល់ឆ្នាំ និង ស្នើអោយ MC ល្បីៗ ចូលរួមអោយបានកុះករ ដើម្បីលើកទឹកចិត្ត MC ថ្មីៗ អោយបានបង្ហាញនូវភាពជិតស្និទ្ធិ។

យ៉ាងណាមិញ លោកថា MC មិនអាចពឹងតែលើសមត្ថភាពតែម្យ៉ាង និង មិនត្រូវរង់ចាំតែគេអោយឱកាសនោះ គឺត្រូវបង្កើតឱកាសខ្លួនឯង ដូចជាអាចបង្កើតជាឃ្លីប បង្កើតជាស្នាដៃថ្មីៗ ធ្វើអោយគេចង់ស្គាល់ ចង់រួមការងារដោយខ្លួនឯង ហើយត្រូវហាត់ប្រាណ និង ថែរក្សាសម្រស់អោយទាក់ទាញ កុំបណ្ដោយធាត់បាត់បង់រូបរាង ដោយសារតែការភ្លេចខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here