កាលពីថ្ងៃទី18 មិថុនា ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា ហង្ស ម៉ារិនី និង អ្នកនាង Pich Pich Shop អគ្គនាយិកាក្រុមហ៊ុន ហង្ស បានរៀបចំពិធីតែងតាំង អ្នកនាង ឱក សុគន្ធកញ្ញា ជា BA យ៉ាងកក្រើក នៅផ្សារទំនើប AEON 1ដោយមានតារាល្បីៗ និង ភ្ញៀវកិត្តិយសចូលរួម យ៉ាងច្រើនកុះករ។
ក្រៅពីការចុះហត្ថលេខា ទទួលស្គាល់កំពូលតារាចម្រៀងរូបនេះ ជាទូតសុឆន្ទៈផលិតផលឃូសិនផ្ដាច់មុខ អ្នកនាងក៏ឡើងបង្ហាញចំណាប់អារម្មណ៍ និង ឡើងបកស្រាយបទចម្រៀងមួយបទលើឆាក ដែលការបង្ហើរសំនៀងនេះក៏ចាត់ទុកថា គឺជាឡើងច្រៀងលើកដំបូង ក្រោយពេលសម្រាលកូនទី2នោះផងដែរ។ វេទិកាទាំងមូល ក៏មានតារាចម្រៀងម្ចាស់បទ មាន់ស្រែ ឡើងច្រៀងកំដរអារម្មណ៍ និង មានការចែករង្វាន់តាមរយៈការចាប់ឆ្នោតរាប់មិនអស់ ក្រៅពីផ្ដល់ឃូសិនហ្វ្រីជូនដល់អ្នកចូលរួម។