ក្នុងនាមជាអ្នកដឹកនាំសិល្បៈមួយរូប ជាស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ ដែលត្រូវបានអង្គការធំមួយ អញ្ជើញអោយចូលរួមក្នុងកិច្ចប្រជុំក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ស្ដីពីជម្ងឺរបេង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ដល់ ២១ មិថុនា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំដ៏ធំនេះ លោកបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដឹងថា របេងនៅតែបញ្ហាចោទ នៅលើពិភពលោក ពិសេសនៅទូទាំងកម្ពុជា ដោយបានសម្លាប់ពលរដ្ឋខ្មែរ ក្នុងរង្វង់ជាង៣ពាន់នាក់ នៅទូទាំងប្រទេស ហើយនៅតែបន្តគំរាមកំហែងជីវិតមនុស្សប្រមាណជា៥ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយសារតែអ្នកឆ្លង និងអ្នកកើតជម្ងឺរបេងមួយចំនួនខ្វះការយល់ដឹង ហើយធ្វើអោយជម្ងឺដកាចសាហាវមួយនេះ ក្លាយជាឃាតករយ៉ាងត្រជាក់នោះ។

លោកថា គ្រួសារតារាកម្ពុជា ក្រៅពីមានបណ្ដាញសារព័ត៌មានក្នុងដៃ ក៏មានក្រុមសិល្បៈជាច្រើនក្នុងដៃ ដែលសុទ្ធតែជាតារាល្បីៗ ដែលអាចជួយផ្សព្វផ្សាយពីចំណេះដឹងនេះ ទៅកាន់សាធារជន បានទូលំទូលាយផងដែរ។ លោកបានទាំងចាត់ទុកថា តារាសិល្បៈនឹងក្លាយជាចលករជួយជំរុញបញ្ហានេះ អោយកាន់តែល្អនោះផងដែរ។

មិនខុសពីការលើកឡើងរបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា លោក ជួប សុខចំរើន ប្រធានអង្គការ KHANA ក៏បានបង្ហាញការកោតសរសើរចំពោះការចូលរួមរបស់គ្រួសារតារាកម្ពុជាក្នុងកិច្ចប្រជុំនេះ។ លោកថា តារាសិល្បៈគឺជាចលករធំណាស់ ក្នុងការផ្សព្វផ្សាយ ជាក់ស្ដែងគ្រាន់តែផ្ទះតារា និង លោក ផាត់ តារារដ្ឋ ផ្សព្វផ្សាយពីកិច្ចប្រជុំស្ដីពីរបេងនេះ តាំងពីបានចូលរួម ក៏ជាសញ្ញាវិជ្ជមាន ក្នុងការរួមគ្នាផ្សព្វផ្សាយ និង ក្រើនរំលឹកពលរដ្ឋរួចទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here