យោងតាមការទម្លាយ តារាចម្រៀង មាស សុខសោភា កំពុងសម្ងំថតបទមួយ ជាមួយ កំពូលតារាចម្រៀងអ្នកនាង  ឱក សុគន្ធកញ្ញា សុគន្ធ នីសា និង ពេជ្រ សោភា។ ប្រភពផ្លូវការបានលើកឡើងថា អ្នកទាំងបួនបានច្រៀងរួមគ្នា ដោយសារតែក្រុមហ៊ុន HSO គឺដោយអ្នកទាំង៤បានច្រៀងរួមគ្នា ក្នុងបទដែលបង្ហាញពីគុណប្រយោជន៍របស់ផលិតផល HSO ដែលអ្នកទាំង៤ធ្វើជា BA ហើយបើទោះជាបទចម្រៀងនេះ ជាបទពាក់ព័ន្ធនឹងផលិតផល តែក៏មានការរំពឹងមិនតិចដែរថា មួយបទនេះនឹងផ្ទុះការចាប់អារម្មណ៍នៅពេលចេញ ដោយសារតែមានការចង់ដឹងថា តើអ្នកទាំង៤ ពេលច្រៀងរួមគ្នាក្នុងបទតែមួយ តើពីរោះយ៉ាងណា ហើយអាយដលរូបណា ច្រៀងពីរោះជាគេ។

មួយបទនេះ នឹងចេញផ្សាយៗឆាប់ ហើយទំនងមិនមែនជាបទចម្រៀងចុងក្រោយដែលអាយដលទាំង៤នឹងច្រៀងរួមគ្នានោះទេ ដោយសារតែអ្នកទាំង៤ សុទ្ធតែជា BA របស់ក្រុមហ៊ុន HSO ដែលពិតណាស់នឹងមានស្នាដៃររួមគ្នាជាបន្តបន្ទាប់ ដែលហោចណាស់ ក៏នឹងមានការឡើងសម្ដែងរួមគ្នា នៅពេលណាមួយ ដោយសារតែក្រុមហ៊ុន HSO កំពុងមានយុទ្ធសាស្ត្រខ្លាំងបន្តបន្ទាប់ ហើយច្បាស់ណាស់ថានឹងមានគម្រោងរៀបចំឆាកតន្ត្រីធ្វើទីផ្សារពង្រីកសកម្មភាពផលិតផល អោយកំពូលតារាទាំង៤ ឡើងសម្ដែងរួមគ្នា។ មកទល់ពេលនេះ ដំណឹងនៃការត្រៀមបញ្ចេញបទរបស់អ្នកទាំង កំពុងស្ថិតក្នុងការចាប់អារម្មណ៍ ហើយប្រសិនបើប៉ារ៉ូល និង សាច់ភ្លេង កាន់តែទាក់ទាញទៅទៀត គឺច្បាស់ណាស់ថា មួយបទដ៏កម្ររួមគ្នារបស់អ្នកទាំង៤ នឹងផ្ទុះកក្រើកទីផ្សារ។


គួរបញ្ជាក់ផងដែរ លោកស្រី សាន់ សុខខេង អគ្គនាយិកាក្រុមហ៊ុន HSO ធ្លាប់បានលើកឡើងថា អ្នកទាំង៤ គឺជា BA ផ្ដាច់មុខអោយផលិតផល ចាហួយបីរសជាតិ និង ហ្វាយបឺ របស់ HSO ដែលផលិតផលនេះ បានដំណើរការ និង លក់ដាច់ខ្លាំងនៅលើទៅផ្សារកម្ពុជាជាង៨ឆ្នាំមកហើយ។ មកទល់ពេលនេះ ផលិតផល HSO កាន់តែធ្វើអោយមហាជនកោតសរសើពីការវាយលុយទីផ្សារ ជាពិសេសការត្រៀមបញ្ចេញបទថ្មី ដែលបកស្រាយដោយកំពូលតារាចម្រៀងទាំង៤នោះ។

ក្រោយបញ្ចប់បេសកកម្មថតបទចម្រៀងពីកំពូលតារាទាំង៤ គេជឿយ៉ាងមុតមាំ មិនយូរនោះទេ ក្រុមហ៊ុន HSO នឹងពញាក់អារម្មណ៍ហ្វេនហ្វេន ជាមួយនឹងសកម្មភាពពីសំណាក់ កំពូល BAរបស់ក្រុមហ៊ុនប្លែកៗបន្តទៀត បន្ទាប់ពីមួយបទរបស់អ្នកទាំង៤ ត្រូវបានដាក់បង្ហោះឆាប់ៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here