នេះជារូបភាព ដែលកំពូល BA ទាំង៥ដួង របស់ក្រុមហ៊ុន HSO ប៉ះគ្នា ក្នុង MV HSO។ អ្វីដែលជាការចាប់អារម្មណ៍បំផុតនោះគឺ កំពូលតារាចម្រៀងហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងឯករាជ្យ អ្នកនាង មាស សុខសោភា កំពូលតារាចម្រៀងហង្សមាស អ្នកនាង សុគន្ធ នីសា កំពូល Judge  ក្នុងកម្មវិធី The Voice Cambodia ដ៏ល្បី អ្នកនាង ពេជ្រ សោភា និង កំពូលពិធីការិនីហង្សមាស អ្នកនាង ចាន់ កែវនិមល រំលេចឈុតខ្មែររួមគ្នា ស្រស់ស្អាតយ៉ាងខ្លាំង ដើម្បីជាការចូលរួមបំផុសពីអត្តសញ្ញាណខ្មែរ វប្បធម៌ខ្មែរ ដ៏ផូរផង់ អោយហ្វេនៗ និង ក្រសែភ្នែកអន្តរជាតិ

កាន់តែស្គាល់ពីតម្លៃវប្បធម៌ជាតិ ក៏ដូចបង្ហាញអោយក្រុមអ្នកតាមដាន បានឃើញពីសកម្មភាពសិល្បៈដ៏រស់រវើករបស់កំពូលតារាទាំង៥ ក្រោយឆ្មក់បានតំណែងរាងខ្លួន ជា BA របស់ក្រុមហ៊ុនធំ គឺ HSO ដែលកំពុងជាប់លេខជាក្រុមហ៊ុនដែលជះលុយខ្លាំងនាំមុខ ក្នុងការកុងត្រាយកកំពូលតារាលំដាប់ៗ និង ហ៊ានចាយទុនកម្រិតខ្ពស់ សូម្បីតែក្នុងសកម្មភាពថតឃ្លីបវីដេអូនេះ ជាភស្តតាងស្រាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here