នារាត្រីថ្ងៃទី 03 ខែកក្កដា មុននេះ សាលាស្រណោះតន្ត្រី ដែលមានលោក សូរ ស្រណោះ ជានាយក បានដឹកនាំសិ្សស្សានុសិស្សប្រមាណជាង 20រូប ហោះឈ្ពោះទៅកាន់ប្រទេសកូរ៉េទាំងកណ្ដាលយប់ ដើម្បីទៅចូលរួមកម្មវិធីប្រកួតភ្នែកតន្ត្រីអន្តរជាតិធំមួយ។ នៅក្នុងការហោះហើរនេះផងដែរ ក្រុមកាងារផ្ទះតារាពីររូបក៏បានហោះទៅព្រមជាមួយដើម្បីទៅផ្ដិតយកទិដ្ឋភាពទាំងស្រុងរបស់សិស្សសាលា ស្រណោះតន្ត្រីតបតាមការអញ្ជើញ និង មានការឯកភាពពីកម្មវិធីប្រកួត Music ដ៏ធំមួយនៅឯកូរ៉េ។
នេះជាបេសកកម្មដែលកូនខ្មែរជាង២០រូប ដែលសុទ្ធតែជាម្ចាស់ពានរង្វាន់ ក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិកន្លងមក ត្រូវបានអញ្ជើញអោយទៅប្រកួតផ្នែកព្យាណូ និង ហ្គីតា តាមរយៈសាលាស្រណោះតន្ត្រី នៅក្នុងព្រឹត្តិការណ៍ប្រកួត Music ដ៏ធំនៅក្នុងប្រទេសកូរ៉េនោះ។ ក្រៅពីទៅយកព័ត៌មានពីកូនខ្មែរចេញប្រកួតតន្ត្រី ក្រុមការងារ ផ្ទះតារា ក៏នឹងមានបេសកកម្មដើរទស្សនកិច្ច ក្នុងឱកាសទៅកាន់កូរ៉េនោះ តាមការរៀបចំរបស់ភាគីកូរ៉េ ដែលជាអ្នកទទួលស្វាគមន៍ផងដែរ។
នេះជាលើកទី២ហើយ ដែលក្រុមការងារ ផ្ទះតារា ត្រូវបានអញ្ជើញអោយចុះយកព័ត៌មានតំណាងប្រទេសកម្ពុជា ដោយផ្ទាល់ក្នុងប្រទេសកូរ៉េ ខណៈដែលលើកទី១ ក្រៅពីចុះយកព័ត៌មាន ក៏បានដឹកនាំតារាខ្មែរ ចេញសម្ដែងនៅទីក្រុងសំខាន់ៗផង នៅក្នុងប្រទេសកូរ៉េ។