ក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធអាគារថ្មីក្រុមហ៊ុនម៉ូឈី នៅខ័ណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០២៤ មិនត្រឹមមានវត្តមានតារាល្បីៗ និង ភ្ញៀវកិត្តិយស ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមតែប៉ុណ្ណោះទេ ពិធីនោះក៏មានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ជាគណអធិបតីដ៏មានកិត្តិយសផងដែរ។

អ្នកនាង ខាត់ សុឃីម និង ស្វាមី បានអះអាងថានេះគឺជាសមិទ្ធផលក្រោយការតស៊ូក្នុងវិស័យគ្រឿងសម្អាង ហើយអ្នកនាងក៏មោទនភាពណាស់ដែរ ដែលអាគារក្រុមហ៊ុនម៉ូឈីទ្រង់ទ្រាយធំមួយត្រូវបានលេចឡើង ហើយមានសុទ្ធតារាល្បីៗ និង ភ្ញៀវកិត្តិសព្ទអ្នកមានមុខមាត់អោយពរអោយជ័យ។ អ្វីដែលអ្នកនាងកាន់តែរំភើបគឺវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត នៅក្នុងកម្មវិធីតែម្ដង។ អ្នកនាងក៏នឹងពង្រឹងជំនួញមួយនេះអោយកាន់តែខ្លាំងផងដែរ ក្រោយបើកសម្ពោធអាគារថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here