នៅក្នុងការប្រកួត Asia Pacific Art Fastival 2024 ដែលប្រទេសកូរ៉េធ្វើជាម្ចាស់ផ្ទះ គេឃើញកូនខ្មែររហូតដល់២៤នាក់ទទួលបានពានមាស និង ពានប្រាក់ ពីការប្រកួតចម្រៀង តន្ត្រី របាំ ក្បាច់រាំ និង លេងឧបករណ៍ភ្លេងដ៏ធំមួយនេះ។ ក្នុងនោះកូនខ្មែរដែលទទួលបានពានមាស មានចំនួន៥នាក់ តែក្នុងចំណោមអ្នកទាំង៥ គឺបេក្ខភាព សូ សុភ័ក្ត្ររមនា បានជាប់ចំណាត់ថ្នាក់ Top5 ដែលជាចំណាត់ថ្នាក់កំពូល ដោយសារតែលេងព្យាណូបានស្ទាត់ ច្បាស់ៗ និង ចេះខ្វែងដៃបានយ៉ាងល្អក្នុងពេលលេង។

អ្វីដែលប្អូនស្រីបានជួយអោយមុខមាត់កម្ពុជា និង ទង់ជាតិកម្ពុជា អណ្ដែតឡើងក្រោមសំលេងទះដៃនោះ គឺក្នុងពេលគណកម្មការតម្រូវអោយ Top5 ចុងក្រោយបង្ហាញសមត្ថភាពជាថ្មី ប្អូននៅតែរក្សាទឹកដៃលេងបានល្អ ហើយជាលទ្ធផល គឺកម្ពុជា តំណាងដោយប្អូនស្រី បានឈ្នះចំណាត់ថ្នាក់ 1St Runner Up បន្ទាប់ពីម្ចាស់ពាន ដែលបានទៅលើវៀតណាម។ ទោះយ៉ាងណានេះ ជាលទ្ធផលល្អផ្ដាច់គេរបស់កម្ពុជាចាប់តាំងពីបានបញ្ជូនកូនខ្មែរមកប្រកួតលើឆាកអន្តរជាតិ ដែលកម្ពុជាអាចដណ្ដើមបានចំណាត់ថ្នាក់លេខ២ ឬ 1st Runner Up នៅក្នុងចំណោមបេក្ខភាព និង វិញ្ញាសារដែលបណ្ដាប្រទេសនីមួយៗ យកមកបង្ហាញទាំងអស់ នៅក្នុងព្រឹត្តិការណ៍មួយនេះ។

លោក សូ ស្រណោះ ដែលជាអ្នកដឹកនាំ បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលលទ្ធផលបញ្ជូនកូនខ្មែរ ទៅកាន់ឆាកអន្តរជាតិលើកនេះ ទទួលបានលទ្ធផលល្អ ដោយមានទាំងបេក្ខភាពមួយរូប ទទួលបានចំណាត់ 1st Runner Up លើកមុខមាត់ដល់កម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here