កាលពីថ្ងៃទី5 ខែកក្កដា ឆ្នាំ២០២៤មុននេះ ប្រទេសកូរ៉េ បានធ្វើជាម្ចាស់ផ្ទះ បើកប្រកួតតន្ត្រីអន្តរជាតិ ដោយមានបណ្តាប្រទេ រហូតដល់១០ប្រទេស ចូលរួមប្រកួតប្រជែង។ ក្នុងចំណោមប្រទេសដែលចូលរួមនោះ លោក សូ ស្រណោះ ដែលជានាយកសាលាស្រណោះតន្ត្រី ក៏បានដឹកនាំសិស្សរបស់ខ្លួន ចំនួន២៤រូបចូលប្រកួតផងដែរ ដោយកូនសិស្សទាំងអស់ទទួលបានពានមាស ពានសម្រេត និង ពានប្រាក់ ទាំង២៤រូបត្រលប់មកវិញ ប៉ុន្តែអ្វីដែលរំភើមបំផុតនោះគឺក្នុងចំណោមកូនខ្មែរទាំង២៤ មានមួយរូបជាប់ក្នុង៥នាក់(TOP5)ចុងក្រោយរបស់កម្មវិធីផងដែរ។
លោក សូ ស្រណោះ បានរៀបរាប់ថា ហេតុផលដែលធ្វើអោយកូនសិស្សដែលលោកបញ្ជូនទៅទាំង២៤រូប សុទ្ធតែទទួលបានពានមាស ពានប្រាក់ និងពានសម្រិតត្រឡប់មកវិញ គឺដោយសារតែកូនសិស្សដែលលោកជ្រើសទៅ គឺសុទ្ធតែបានបង្វឹកយ៉ាងយកចិត្តទុកដាក់យ៉ាងតិច៣ទៅ៤ខែ ហើយកូនសិស្សដែលសាលាបាន ជ្រើសទៅអោយប្រកួត គឺសុទ្ធតែច្បាស់ភាគច្រើនថា អាចដណ្ដើមបានពាន។ ជាលទ្ធផលគឺលោកសប្បាយចិត្តនៅពេលដែលកូនសិស្សរបស់ខ្លួន ទាំងអស់សុទ្ធតែ បានលើកមុខមាត់ជាតិ នៅលើឆាកអន្តរជាតិ ដោយទទួលបានពានទាំង២៤រូប ត្រលប់មកមាតុភូមិវិញ។
សូ ស្រណោះ លោកក៏កាន់មោទនភាពផងដែរ នៅពេលគណកម្មការអន្តរជាតិ បានផ្ដល់ឱកាសអោយលោកធ្វើជាគណកម្មការផ្ដល់ពិន្ទុក្នុងកម្មវិធី Music Competition Awards ដែលធ្វើអោយលោកស្មើមុខស្មើមាត់ នឹងគណកម្មការផ្ដល់ពិន្ទុមកពីទូទាំងពិភពលោក និង ធ្វើអោយកម្ពុជាមានសំលេងមួយ នៅក្នុងឆាកអន្តរជាតិ។ តែទោះបីជាយ៉ាងលោក នៅតែមានមហិចតាខ្ពស់ នៅពេលខាងមុខលោកនឹងដឹកនាំកូនខ្មែរបែបនេះ ទៅប្រកួតតន្ត្រីនៅក្នុងប្រទេសផ្សេងទៀតផងដែរ ដើម្បីអោយកូនខ្មែរដែលមានសមត្ថភាព បានឈ្នះពានបន្តបន្ទាប់៕