បន្ទាប់ពីល្បីល្បាញក្នុងបទ វាចារស្រីឡង់សេ អស់រយៈពេល២០ឆ្នាំ ពេលនេះ តារាចម្រៀងរាងតូចច្រឡឹង អ្នកនាង យុង ច័ន្ទកណ្ណិកា បានសម្រេចយកបទនោះមកផលិតសាច់ភ្លេងថ្មី និង ផលិតជាសាច់រឿងថ្មី រម្លឹកស្នាដៃទៀតហើយ ដែលសកម្មភាពនៃការថតឡើងវិញ កាន់តែធ្វើអោយបទមួយនេះ រស់រវើកឡើងវិញ។ មួយបទនេះ ក្រោយចេញ MV ថ្មី គឺពិតជាផ្ទុះការគាំទ្រ ដោយសារតែបទនេះ ក៏ល្បីងំខ្លាំង ហើយការយកមកធ្វើសាច់ភ្លេងថ្មី ក៏កាន់តែទាន់សម័យជាងមុន ខណៈដែលសាច់រឿងថ្មី ក៏ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីអោយ តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា នៅតែស្ថិតនៅក្នុងក្រអៅបេះដូងមហាជន។