ក្នុងពិធីខួប៧ឆ្នាំរបស់មជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលជាគណអធិបតី បានបង្ហាញការកោតសរសើរ ចំពោះ លោកស្រីបណ្ឌិត ម៉ន ថារ័ត្ន ស្ថាបនិក និង ជាអគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ដែលជាស្ត្រីខ្មែរ តែអាចដំណើរការសេវាកម្មផ្នែកកែសម្ផស្ស អោយអតិថិជនក្នុងស្រុក ជឿជាក់បាន ហើយថែមទាំងអាចឈរជើងដល់រយៈពេល៧ឆ្នាំដោយជោគជ័យ។ អ្វីដែលលោកជំទាវនឹកស្មានមិនដល់ គឺគ្លីនិកមួយនេះ ថែមទាំងបង្ហាញពីភាពជោគជ័យក្នុងខួប៧ឆ្នាំ ដោយអាចពង្រីកទីតាំងបានកាន់តែធំ មានដៃគូសហការកាន់តែរឹងមាំ បំពាក់ម៉ាស៊ីនកាន់តែទំនើបចុងក្រោយ និង មានទាំងសមត្ថភាពជ្រើសយក BA ដល់ទៅ៤រូប អោយក្លាយជាអ្នកផ្សព្វផ្សាយផ្ដាច់មុខប្រចាំគ្លីនិក។ លោកជំទាវក៏អំពាវនាវអោយគាំទ្រចំពោះមុខរបររបស់ស្ត្រីខ្មែរ និង ស្នើអោយងាកមកគាំទ្រសេវាកម្មកែសម្ផស្សនៅក្នុងស្រុកជំនួសអោយក្រៅស្រុកអោយច្រើន ដោយសារតែគ្លីនិកនៅកម្ពុជា តួយ៉ាងដូចជា EM Beauty Clinic គឺអាចទុកចិត្តបាន ដែលជំនួសអោយការយកលុយទៅចាក់ចោលនៅក្រៅស្រុក។ ការគាំទ្រមុខរបរនៅក្នុងស្រុករបស់ស្ត្រី ក៏ជាការជួយលើកទឹកចិត្តដល់ស្ត្រី និង ជាការផ្ដល់ប្រាក់ចំណូលដល់ជាតិ និងផ្ដល់ការងារដល់ក្នុងស្រុកផងដែរ។ លោកជំទាវថា មកទល់ពេលនេះ អ្នកចង់ស្អាត អ្នកចង់កែសម្ផស្ស មិនគួរយកលុយទៅចោលនៅក្រៅស្រុកទេ ដោយសារតែបច្ចេកទេសកែសម្ផស្សនៅក្នុងស្រុក ក៏អាចទុកចិត្តបានផងដែរ ដូចជាភាពរីកចំរើន របស់ EM Beauty Clinc ក្នុងខួបគម្រប់៧ឆ្នាំនេះ គឺជាភស្តុតាងស្រាប់។

ប្រសាសន៍របស់លោកជំទាវ ក៏ទទួលបានការសាទរយ៉ាងពេញទំហឹងពីស្ត្រីជាភ្ញៀវកិត្តិយស ពិសេសពីតារាសិល្បៈផងដែរ។ កម្មវិធីដែលបានធ្វើឡើងនេះ ក៏ជាសក្ខីភាពកាន់តែច្បាស់បង្ហាញថា EM Beauty Clinic គឺជាទីតាំងកែសម្ផស្សក្នុងស្រុកតែមួយគត់ ដែលមានសមត្ថភាពផ្ដល់ទំនុកចិត្តរយៈពេល៧ឆ្នាំមកវិញ និងក្រុមគ្រូពេទ្យសុទ្ធតែឆ្លងកាត់ការសិក្សា និង បទពិសោធន៍ នៅក្រៅប្រទេស ដែលអ្នកនិយមកែសម្ផស្សគួរតែងាកមកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here