កាលពីយប់ថ្ងៃទី16 ខែ កក្កដា ឆ្នាំ2024មុននេះ ម្ចាស់ជ័យលាភីក្នុងកម្មវិធី 𝐌𝐀𝐍 𝐨𝐟 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 2024 កម្លោះសង្ហារ រិត ស៊ីភុន បានឡើងយន្តហោះចាកចេញពីកម្ពុជាទៅប្រកួតសម្ថភាព និង សម្រស់ក្នុងកម្មវិធី Man of The World 2024 លើ​ឆាក​អន្តរជាតិ​នា​ទឹកដី​ប្រទេស​ហ្វីលីពីន។

មុន​ការ​ចេញដំណើរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លោក រិត ស៊ីភុន បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្ត​ទុក​ដាក់ និង​ស្ទាត់ជំនាញ ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ Man Of The world 2024។ ការ​ចេញ​ទៅ​ប្រកួត​នេះ លោកនឹង​នាំ​យក​ ទង់ជាតិកម្ពុជា វប្បធម៌ និង អរិយធម៌​ ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។ លោកបន្តទៀតថាបាន​ត្រៀម​ខ្លួន​រួចជាស្រេច ពោរពេញ​ដោយ​ភាព​ជឿជាក់​ក្លាហាន ក្នុង​នាម​បុរស​ឯក​ដែល​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ឆ្នាំនេះ៕

ការចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​របស់​បុរសឯក រិត ស៊ីភុន មុននេះ គឺ​មានការចូលរួមជូន​ដំណើរ​ពីសំណាក់​មិត្តភក្តិ​មួយ​ចំនួនផងដែរ ដែលទាំងនេះគឺជាកម្លាំងចិត្តមួយសម្រាប់លោកមុនចេញទៅ។ រង់ចាំមើលថាតើបេក្ខភាពតំណាងកម្ពុជាយើងមានភាពលេចធ្លោកម្រិតណានៅក្នុងកម្មវិធី Man Of The World លើកដំបូងសម្រាប់កម្ពុជា ទស្សនិកជនអាចរង់ចាំតាមដានទស្សនានៅលើផេកផ្លូវការបានចាប់ពីពេលនេះតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here