កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៤ ផលិតកម្ម LD បានរៀបចំពិធីបើកសម្ពោធភាពយន្តខ្នាតធំ រឿង “ប្រវត្តិស្នេហ៍នាងនាថ” យ៉ាងកក្រើក នៅផ្សារទំនើប K-Mall ដោយគេឃើញសុទ្ធតែវត្តមានតារាល្បីៗចូលរួម។ នេះជាភាពយន្តដែលបានចំណាយទុនផលិតរហូតដល់ជាង១លានដុល្លារ និង ជាខ្សែរឿងដំបូងគេ ដែលបង្ហាញពីស្នេហាយុវ័យក្រោយសម័យអង្គរ និយាយពីកំណកំណើតដែលនាំអោយនាងនាថមានស្នេហា។
ពិធីសម្ពោធនេះ មានការតាមដានពីអ្នកស្នេហាភាពយន្តយ៉ាងខ្លាំង ដោយសារតែមានសិល្បករ និង ភ្ញៀវកិត្តិយសចូលរួមសុទ្ធតែជាបុគ្គលដែលមានមុខមាត់នៅក្នុងសង្គម លើសពីការរំពឹង។ ភាពយន្តនេះនឹងដំណើរការដាក់បញ្ចាំងចាប់ពីថ្ងៃទី១ សីហា តទៅ នៅគ្រប់រោងភាពយន្ត ដោយមានការរំពឹងថា នឹងផ្ទុះកក្រើកអ្នកគាំទ្រ ដោសារតែជាភាពយន្តដែលបានចំណាយទុនខ្ពស់ ក្នុងការរៀបចំស្ទីឌីយោថត ហើយក៏សម្ដែងដោយកំពូលតារាល្បីរបស់មីយ៉ាន់ម៉ា និង តួឯកស្រីកូនកាត់ខ្មែរបារាំង ដែលកំពុងឡើងកូដ។
ក្នុងនោះតួអង្គសំខាន់ៗផ្សេងទៀត ក៏សុទ្ធតែជាតារាល្បីៗ។ មួយស្នាដៃនេះ ផលិតកម្ម LD កំពុងទទួលបានូវមោទនភាពយ៉ាងខ្លាំង ដូច្នេះហើយទើបផលិតករបោកសម្ពោធយ៉ាងធំដុំ ដើម្បីបង្ហាញថា ភាពយន្តនេះ ប្រកាសដំណើរដាក់បញ្ចាំងលក់សំបុត្រ ចាប់ពីថ្ងៃទី១ ខែ៨ នេះតទៅហើយ។