កាលពីថ្ងៃទី 01 ខែ សីហា ឆ្នាំ 2024 នេះ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Miss Global Cambodia 2024 បានប្រារព្ធពិធីបំពាក់ឈៀងដល់បេក្ខភាពផ្លូវការរួចរាល់ទាំង35 រូប ដោយកញ្ញា លក្ខណ៌ មុនីអានីតា Miss Global Cambodia 2023 ដោយផ្ទាល់ ហើយក៏មានវត្តមាន កញ្ញា Ashley Melendez ម្ចាស់មកុដ Miss Global 2023 ក៏នឹងបង្ហាញវត្តមានកិត្តិយសនៅក្នុងថ្ងៃនេះផងដែរ។
កម្មវិធីប្រកួត Miss Global Cambodia 2024 នឹងបើកការប្រកួតជាផ្លូវការបន្ទាប់ពីថ្ងៃបំពាក់ឈៀងជូនដល់បេក្ខនារីទាំង 35រូបរួចរាល់ ដោយកាលវិភាគនៃបេសកកម្មនៃការប្រកួតគឺរហូតទៅដល់ពេញមួយខែ ដែលតម្រូវឱ្យបេក្ខភាពនីមួយៗត្រូវតែត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីទទួលបាននូវលទ្ធផលល្អ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global Cambodia 2024 បានប្រារព្ធធ្វើឡើងនៅឯ Studio ស្ថានីយទូរទស្សន័បាយ័នស្ទឹងមានជ័យ ក្រោមវត្តមានតារាកិត្តិយសមកពីក្រុមគ្រួសារតារាកម្ពុជា ព្រមទាំងមានការចូលរួមដាក់ពិន្ទុពិសេសពីគណកម្មការជាច្រើនរូបក្នុងនោះក៏មានស្ថាបនិកគ្រួសារតារាកម្ពុជាលោក ផាត់ ដារ៉ារដ្ឋ និង លោកស្រីបណ្ឌិត ម៉ន ថារ័ត្ន ផងដែរ។