កាលពីរាត្រីថ្ងៃទី 04 ខែ សីហា ឆ្នាំ2024 ថ្មីៗនេះ លោក សូរ ស្រណោះ ដែលត្រូវបានគេស្គាល់ថាជា នាយកសាលា ស្រណោះតន្ត្រី បានអញ្ជើញអាណាព្យាបាលរបស់តន្ត្រីករវ័យក្មេងមកជួបសំណេះសំណាល និង ផ្ដល់នូវបទពិសោធន៍ផ្សេងៗបន្ទាប់ពីបញ្ជូនកូនៗរបស់ខ្លួនមកសាលារៀនផ្នែកតន្ត្រីក្លាស៊ិក។

បុត្រធីតាដែលបានចូលរួមនៅក្នុងថ្ងៃនោះផងដែរគឺសុទ្ធសឹងតែទើបនឹងបញ្ចប់បេសកកម្មមកពីប្រកួតនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អជាទីគាប់ចិត្ត ហើយទទួលបានសុទ្ធតែពានមាសម្នាក់មួយៗកាន់ក្នុងដៃ លើវិញ្ញាសាតន្ត្រីក្លាស៊ិកនៅក្នុងឆ្នាំ 2024 នេះ។ ក្រៅពីនោះផងដែរកូនខ្មែរដែលមានវ័យតូចៗទាំងនេះក៏ធ្លាប់ទទួលបានពាន និង មេដាយ ជាច្រើនលើកច្រើនសារមកហើយទាំងក្នុងស្រុក និង ក្រៅស្រុកគួរឱ្យកោតសរសើរ។

អាណាព្យាបាលរបស់ម្ចាស់ជ័យលាភីទាំង6រូប បានថ្លែងនូវចំណាប់អារម្មណ៍ និង ក្ដីរំភើបព្រមទាំងមានមោទកភាពចំពោះកូនៗរបស់ខ្លួនដែលបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ហើយធ្វើបានយ៉ាងល្អទទួលបានពានមាសកាន់ក្នុងដៃត្រឡប់មកមាតុភូមិវិញ។ មិនតែប៉ុណ្នោះមាតាបិតារបស់ក្មេងៗក៏បានលើកទឹកចិត្តឱ្យអាណាព្យាបាលដែលមានកូនតូចៗមានដុងផ្នែកតន្ត្រី មិនថាបុរាណ ឬ តន្ត្រីក្លាស៊ិក គួរតែជម្រុញ និង លើកទឹកទឹកចិត្តឱ្យពួកគាត់បានសិក្សាស្វែងយល់តាមចំណង់ចំណូលចិត្ត ពីព្រោះតន្ត្រីពិតជាល្អ និង ធ្វើឱ្យកូនៗមានឥរិយាបថល្អទាំងការរស់នៅ ព្រមទាំងចេះគ្រប់គ្រងពេលវេលាមិនអត់ប្រយោជន៍។

លោក សូរ ស្រណោះ នាយកសាលា ស្រណោះតន្ត្រី ក៏បានថ្លែងអំណរគុណសល់មាតាបិតារបស់សិស្សដែលជឿទុកចិត្តមកលើសាលា ដោយបញ្ជូនកូនៗរបស់ខ្លួនមករៀន ព្រមទាំងយកចិត្តទុកដាក់ផ្ដល់តម្លៃ រួមទាំងពេលវេលាឱ្យកូនៗសម្រចនូវបំណងដែលខ្លួនចូលចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here