មិនខុសពីពលរដ្ឋទូទាំងប្រទេស លោកគ្រូមហាយៀន ដែលគេស្គាល់ថាគឺជាគ្រូបារមីល្បីឈ្មោះមួយ និង ជាម្ចាស់រីស៊តមួយកន្លែងនៅកំពត បានដឹកដៃភរិយាជិតគ្រប់ខែ ធ្វើរឿងមួយនេះគួរអោយសរសើរ ដើម្បីអបអរថ្ងៃបើកសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។

លោក និង ភរិយា បានចំណាយបោះពុម្ពអាវដែលមានខ្លឹមសារអបអរវត្តមានព្រែកហ្វូណនតេជោ យកទៅចែកជូនដល់បងប្អូនពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅខេត្តកំពត នៅផ្ទះអ្នកមានគុណរបស់លោក ដោយបានចំណាយជាថវិកាចែកជូនក្មេងៗ ចាស់ៗ និង ធ្វើរឿងជាច្រើន ដើម្បីអោយបងប្អូនអ្នកស្រុកអ្នកភូមិ ដែលរស់នៅក្បែរខាងនៅស្រុកកំណើត បានសប្បាយរីករាយ។

ក្នុងនោះលោកក៏បានបង្ហាញនូវក្ដីស្រលាញ់ និង គោរពជូនដល់សាច់ញាតិបងប្អូន និង អ្នកមានគុណ គួរអោយសរសើរផងដែរ។ លោកគ្រូមាយៀន បានលើកឡើងថា សកម្មភាពចែករំលែកក្ដីស្រលាញ់ជាមួយបងប្អូនអ្នកស្រុកអ្នកភូមិនេះ គឺលោក និង ភរិយា បានធ្វើជារឿយៗមកហើយ តែមូលហេតុដែលលោក និង ភរិយាសម្រេចចិត្តធ្វើនូវរឿងល្អ នាថ្ងៃទី៥ សីហា ជាថ្មីម្ដងទៀត គឺដើម្បីអោយបងប្អូនដែលបានចូលរួម បានរួមចំណែកអបអរពិធីបើកការដ្ឋានជីកព្រែកហ្វូណនតេជោនេះតែម្ដង។ ហើយក្នុងនាមលោកជាពលរដ្ឋខ្មែរ លោកគាំទ្រពេញទំហឹងសម្រាប់គម្រោងដែលជាប្រយោជន៍ជាតិមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here