បន្ទាប់ពីរកឃើញ The Winner ពីការប្រកួត Miss Cambodia 2024 កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៤ លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាស្ពុនស័រធំការប្រកួត បានប្រគល់រថយន្តមួយគ្រឿងតម្លៃជាង១៣០០០ដុល្លារ ជូនដល់ម្ចាស់មកុដ ដោយនេះក៏ជាលើកមុខលើកកិត្តិយសជូនដល់បេក្ខភាពរបស់យើងផងដែរ ដើម្បីអោយនាងមានមធ្យោបាយធ្វើដំណើរអោយបានសមរម្យ ក្រោយពីបានឈ្នះតំណែង។

នៅក្នុងនោះ លោកឧកញ៉ា ក៏បានអញ្ជើញបេក្ខភាព Top 6 ទាំងអស់ ធ្វើសន្និសីទសារព័ត៌មាននៅក្នុងហាងពេជ្រ ដើម្បីអោយមានការចោទសួរស្វែងយល់ពីចំណេះដឹងរបស់អ្នកដែលបានចូល Top កំពូល។

លោកឧកញ៉ា ចិន សំណាង ក៏បានសន្យាថានឹងផ្គត់ផ្គង់ម្ចាស់មកុដ Miss Cambodia 2024 អោយបានពេញលេញ ទាំងការរកគ្រូខ្លាំងៗអោយមកបង្វឹកបន្ថែម និង ការចំណាយលើគ្រប់ផ្នែកផ្សេងៗ បូករួមទាំងការជិះយន្តហោះ សុទ្ធតែប្រភេទកៅអី First Class ដើម្បីអោយនាងមានកម្លាំងចិត្តកាន់តែខ្លាំង នៅក្នុងការប្រកួត Miss International នាប្រទេសជប៉ុនខែ១១ខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here