ក្នុងដំណើរទស្សនកិច្ចជាមួយក្រុមហ៊ុនម៉ានីហនខេមបូឌា ក្រោមការដឹកនាំរបស់លោកស្រី គ្រុយ រដ្ឋា នៅក្នុងប្រទេសជប៉ុន ៗដើរលេងដ៏សំខាន់ គឺនៅតំបន់ជុំវិញភ្នំហ្វូជី ដ៏ល្បីរបស់ជប៉ុនគួរអោយសរសើរ។ លោកស្រីបានទាំងរៀបចំអោយ លោកស្រី ម៉ន ថារ័ត្ន អតីត Miss United Global Pageant 2nd Runner Up 2019 នៅ ទីក្រុងឌុយបៃ, អតីត Queen of Beauty World Korea 2019 នៅ Seoul និង ជាអតីត  3rd Runner Up Miss Global Bird-nest នៅ Malaysia ដែលបច្ចុប្បន្ន ជាអគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ត្រូវគេកត់សម្គាល់ថាលេចធ្លោរយ៉ាងខ្លាំង ក្រោយពេលលោកស្រី បានគ្រងឈុតអប្សរា ហើយកាន់ទង់ជាតិ ឈរថតនៅតាមតំបន់សំខាន់ៗជាច្រើន នៅតំបន់ភ្នំហ្វូជី ប្រទេសជប៉ុន ដែលធ្វើអោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍នៅតាមតំបន់នោះ ចោលភ្នែក និង តាមថតរូបស្ទើរគ្រប់កន្លែង។

លោកស្រីបានគ្រងឈុតអប្សរា នៅភូមិបុរាណ ជាប់ជើងភ្នំហ្វូជី ដែលប្រមូលផ្ដុំដោយអ្នកទេសចរណ៍យ៉ាងច្រើនកុះករ និង នៅសួនផ្កាលឿងជាប់ជើងភ្នំហ្វូជី ដែលធ្វើអោយអត្តសញ្ញាណរបស់ប្រទេសកម្ពុជា កាន់តែមានការកោតសរសើរ។ អ្វីដែលគេមិនអាចមិនសរសើរបាន គឺទោះជាលោកស្រីជាស្ត្រីមានកូនកម្លោះៗចង់ធំប៉ុនខ្លួនទៅហើយ តែសម្រស់លោកស្រីនៅតែស្អាត នៅពេលគ្រងឈុតអប្សរា។ លោកស្រីក៏ធ្វើអោយដំណើរទស្សនកិច្ច និង ដំណើរកម្សាន្តរបស់ក្រុមហ៊ុនម៉ានីហន កាន់តែលេចធ្លោរផងដែរ នៅពេលជាតិសាសន៍ណាក៏សួរថា តើលោកស្រី ម៉ន ថារ័ត្ន ជាជនជាតិអ្វី ហើយអប្សរា ជាអ្វី ដែលធ្វើអោយបរទេសកាន់តែស្គាល់ពីកម្ពុជា។

លោកស្រី ម៉ន ថារ័ត្ន បានអះអាងថា ក្នុងពេលប្រកួតវិស័យបវរកញ្ញា លោកស្រី ក៏បានរួមចំណែកលើកមុខកម្ពុជា អោយពិភពលោកកាន់តែស្គាល់ផងដែរ ប៉ុន្តែលោកស្រីនៅតែចាត់ទុកថា ការគ្រងឈុតបុរាណទម្រង់អប្សរា នៅតាមតំបន់កម្សាន្តដ៏ល្បីៗនៅក្នុងប្រទេសជប៉ុនលើកនេះ គឺរឹតតែសំខាន់ ព្រោះបានធ្វើអោយបរទេស កាន់តែចាប់អារម្មណ៍ពីជាតិសាសន៍កម្ពុជា ហើយលោកស្រីក៏មោទនភាពណាស់ដែរ ដែលបានរួមចំណែកធ្វើរឿងមួយនេះ និង បានលើកទង់ជាតិកម្ពុជា អោយអ្នកទឹសចរណ៍គ្រប់ជាតិសាសន៍ ចាប់អារម្មណ៍ក្នុងបេសកកម្មមួយនេះ។ លោកស្រី ក៏កោតសសើរ ចំពោះលោកស្រី គ្រុយ រដ្ឋា និង ក្រុមការងាររួមដំណើរផងដែរ ដែលពុះពារស្លៀកពាក់ និង តែងគ្រឿងអោយលោកស្រី ទាល់តែចេញទម្រង់អប្សរា បើទោះជាមានការខ្វះចន្លោះខ្លះ តែអាចទទួលយកបាន ដោយគ្រាន់តែតែងតាមវីដេអូយូធូប។

LEAVE A REPLY

Please enter your comment!
Please enter your name here