កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic លោកស្រី ម៉ន ថារ័ត្ន បានរៀបចំអាហារតុមូលមួយ ដើម្បីជួបជុំដៃគូសហការ និង BA សំខាន់ៗ។ ជំនួបនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងដៃគូសហការ និង ដៃគូសហការ និង រវាង BA និង BA ក៏ដូចជាដើម្បីជជែកពីការងារផងដែរ។ ក្នុងចំណោមដៃគូសហការដែលចូលរួម ក៏មានលោកស្រី គ្រុយ រដ្ឋា ដែលគេស្គាល់ថា គឺជាម្ចាស់ក្រុមហ៊ុន ម៉ានីហន ខេមបូឌា ដែលនាំចូលផលិតផលម៉ាហូ។


ជំនួបដែលបានធ្វើឡើងនោះ កាន់តែធ្វើអោយទំនាក់ទំនងរវាង ដៃគូសហការ និង BA កាន់តែយល់ចិត្តគ្នា ផ្សារភ្ជាប់ទំនាក់ទំនងគ្នា និង មើលឃើញពីទិសដៅការងាររួមគ្នា។ លោកស្រី ម៉ន ថារ័ត្ន ថានេះគឺជាអាហារសាមគ្គីលើកទី១ បន្ទាប់ពីចុះកិច្ចព្រមព្រៀងជា BA ជាមួយគ្នា។

BA ដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ បានចូលរួមតែ៣រូបប៉ុណ្ណោះ ក្នុងចំណោម BA ជាច្រើនរូបដែលបានចុះកុងត្រា។ BA ដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះ រួមមាន លោកជំទាវ ចន ច័ន្ទលក្ខិណា, កញ្ញា ដាវណ្ណ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ បាយ័ន និង លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា។ ក្រៅពីជជែកគ្នាជាច្រើនម៉ោង អមដោយការពិសារអាហារយ៉ាងឆ្ងាញ់ជុំគ្នា ដៃគូសហការ និង BA ទាំងអស់ ក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here