កាលពីថ្ងៃខួបកំណើតទី ១៥ កញ្ញា កន្លងទៅ លោកបញ្ញា សិទ្ធិ ថ្វីត្បិតតែខកចិត្តរឿងធ្វើកម្មវិធីបុកចំថ្ងៃគេបិទផ្លូវ និង ជាន់ជាមួយកម្មវិធី២បីផ្សេងទៀត ធ្វើអោយភ្ញៀវខកខានចូលរួម តែលោកប្រាប់ថា នៅតែសប្បាយចិត្ត និង មិនខាតនោះទេ ដោយសារតែបានម្ចាស់ផលិតផលខ្លះជួយចងដៃច្រើនៗ។ ជាមួយគ្នានោះ លោកក៏បានអះអាងផងដែរថា មកទល់សព្វថ្ងៃ លោកមិនទាន់រកឃើញគូគាប់នោះទេ ដោយសារតែលោកមិនទាន់រកឃើញ និង មិនទាន់ចង់គិតនាំអោយឈឺក្បាល។ លោកថា ត្បិតថាវ័យកាន់តែច្រើន តែលោកហាក់មិនទាន់ខ្វាយខ្វល់នឹងគូជីវិតទេ។ ផ្ទុយទៅវិញ គឺលោកនឹងខំរកលុយពីសិល្បៈអោយច្រើន ជំនួសអោយការចង់គិតរឿងគូគាប់ ដែលលោកប្រកាសថា មិនទាន់ចង់គិតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here