កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា បានដឹកនាំក្រុមការងារ និង សិល្បករសិល្បការិនីល្បីៗជាច្រើននាក់ ទៅធ្វើបុណ្យកាន់បិណ្ឌ នៅក្នុងវត្តខ្មែរមួយនៅក្នុងប្រទេសថៃ នៅក្នុងខេត្តខេត្តសមុទ្រប្រាកាន។
ពលករខ្មែរ និង ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ រាប់ពាននាក់ ត្រូវគេឃើញមកចូលរួមពិធីកាន់បិណ្ឌទី៥ និង មករាំលេងជាមួយតារាខ្មែរ ដែលលោកជំទាវដឹកនាំមក យ៉ាងសប្បាយរីករាយ។ ក្នុងនោះលោកជំទាវឧកញ៉ា ក៏បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និង មោទនភាពផងដែរ ដែលបានចួបជុំជាមួយបងប្អូនខ្មែរនៅថៃ រហូតដល់ខ្ទង់ម៉ឺននាក់ ដែលបង្ហាញយ៉ាងច្បាស់ថា ដោយសារតែកម្មវិធីរបស់លោកជំទាវឧកញ៉ា ទើបធ្វើអោយបងប្អូនខ្មែរ បានសប្បាយរីករាយ និង បានធ្វើបុណ្យក្នុងរដូវបុណ្យភ្ជុំ ក្នុងពេលដែលបងប្អូនខ្មែរទាំងនោះ ក៏មិនអាចសុំច្បាប់ការងារ ហើយទៅធ្វើបុណ្យនៅស្រុកខ្មែរ។
ការរៀបចំរបស់លោកជំទាវឧកញ៉ា ក៏ផ្ដល់ឱកាសអោយតារាជាច្រើនរូប មកពីកម្ពុជា បានមកបង្កើតបរិយាកាសនាំបងប្អូនខ្មែរបានរាំរែក ភ្លេចអស់ទុក្ខកង្វល់ ដែលតែងតែនឹកស្រុក ក្នុងអំឡុងកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះផងដែរ។