កាលពីរសៀលថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ 2024 មុននេះស្ថានីយ៍ទូរទស្សន៍បាយ័ន បានធ្វើពិធីសន្និសីទសារព័ត៌មានទ្រង់ទ្រាយធំមួយស្ដីអំពីការប្រកាសបើកការប្រកួត Miss Global Cambodia 2024 ជាផ្លូវការដែលនាំមកជូនដោយ GANZBERG។

យោងតាមកិច្ចសម្ភាសន៍ថ្នាក់ដឹកនាំនៅក្នុងកម្មវិធីសន្និសីទនេះបានឱ្យដឹងថា កម្មវិធី Miss Global Cambodia នឹងរៀបចំការប្រកួតក្នុងនោះមានវគ្គប្រកួតប្រជែងឈុតហែលទឹក ប្រកួតឈុតតំណាងជាតិ និង ឈុតរាត្រីសមោស នៅក្នុងកំឡុងខែ តុលា ហើយកម្មវិធីធំផ្ដាច់ព្រ័ត្តនោះគឺប្រារព្ធធ្វើឡើងនៅថ្ងៃទី 24 ខែ តុលា ឆាប់ៗខាងមុខនេះ។

លោក គង់ វិសាល អ្នករៀបចំកម្មវិធីប្រចាំស្ថានីយ៍ទូរទស្សបាយ័ន បានបង្ហាញការកោតសរសើរចំពោះបេក្ខភាពទាំង35រូបដែលបានក្លាយជាបេក្ខនារីផ្លូវការរបស់កម្មវិធី Miss Global Cambodia នៅក្នុងឆ្នាំនេះ ខណៈលោកសង្កេតឃើញថា ក្រៅពីរូបសម្រស់បេក្ខភាពទាំងអស់ក៏មានភាពលេចធ្លោទាំងសម្រស់ ចំណេះដឹងទូទៅផ្សេងៗ និង ចំណុចខ្លាំងរៀងៗខ្លួន មិនតែប៉ុណ្នោះឆ្នាំនេះស្ថាប័នក៏បានរៀបចំឱ្យបេក្ខភាពដែលមានគ្រួសាររួច ឬ ជា Single mom អាចដាក់ពាក្យប្រកួតប្រជែងបានផងដែរ ដែលជាចលករជម្រុញឱ្យកម្មវិធីកាន់តែមានភាពទាក់ទាញ និង អាចធ្វើឱ្យគណកម្មការមានការពិបាកនៅក្នុងការដាក់ពិន្ទុថែមទៀតផង។

ហើយលោកក៏បានអរគុណទៅកាន់ Sponsor ក៏ដូចជាដៃគូសហការផ្សេងៗជាច្រើនទៀតដែលទុកចិត្ត និង មើលឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និង បន្តធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានដោយរលូន ហើយក៏ជាចំណែកមួយក្នុងការពង្រឹងកម្មវិធីឱ្យកាន់តែមានលទ្ធភាព នាំយកវិស័យបវរកញ្ញា Miss Global Cambodia ឱ្យកាន់តែមានការទទួលស្គាល់ទាំងលើឆាកជាតិ និង អន្តរជាតិ។

លោកបានរំពឹងយ៉ាងមុតមាំថានៅក្នុងឆ្នាំនេះកម្ពុជានឹងជ្រើសរើសបាននូវបេក្ខនារីដែលមានគុណភាព ជាកញ្ចប់ដើម្បីយកទៅប្រកួតលើឆាកអន្តរជាតិដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះជាថ្មីម្ដងទៀតដែលលោកក៏សង្ឃឹមថានៅក្នុងឆ្នាំនេះបេក្ខភាពតំណាងប្រទេសយើងក៏នឹងអាចប្រជ្រៀតខ្លួនបានកាន់តែជ្រៅថែមទៀតនៅក្នុង Top កំពូលណាមួយនៅក្នុងកម្មវិធី Miss Global 2024នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here