ឆ្លងផុតវគ្គ Live Show សប្ដាហ៍ទី២ បេក្ខជន ថៃ នរៈបណ្ឌិត ដែលជាដំណក់ឈាមរបស់អ្នកនិពន្ធល្បីឈ្មោះ លោកស្រី ងិន ម៉ានីយ៉ា និង ឯកឧត្តម ថៃ នរៈសត្យា កាន់តែធ្វើបានល្អខ្លាំង ដោយលោកអាចទាញយកការគាំទ្របានល្អគ្រប់វគ្គ ជាពិសេសក្នុងវគ្គសប្ដាហ៍ទី២តែម្ដង។

មិនត្រឹមតែមានរូបរាងស្រស់សង្ហា និង ជាឈាមជ័ររបស់កំពូលអ្នកនិពន្ធ និង អ្នកសិល្បៈតែប៉ុណ្ណោះទេ តែ ថៃ នរៈបណ្ឌិត ដែលក្នុងសិល្បៈបានប្រើឈ្មោះថា Bennie Thai ក៏មានសមត្ថភាពសំលេងមិនធម្មតា និង មានបច្ចេកទេសច្រៀងបានគ្រប់ទម្រង់ រហូតដល់ថ្នាក់កំពូលគណកម្មការទាំង៤ ក៏លាន់សរសើរមិននឹកស្មាន។ អ្វីដែលគេកត់សម្គាល់ គឺលោករមែងទទួលបានលើកទឹកចិត្តពីម្ដាយ និង ប្អូនស្រី នៅលើឆាកប្រកួត ដែលកាន់តែរុញអោយបេក្ខជនរូបនេះ មានកម្លាំងចិត្តទ្វេរដង នៅក្នុងការប្រកួតប្រជែង។

អ្នកនាង លុយ សារីណា ភរិយាអតីតតារាសម្ដែង លោក ស៊ុក សុភា និង ជាអ្នកលេងបណ្ដាញសង្គមមួយដ៏ល្បីល្បាញ បានទាំងជឿជាក់ថា លោក ថៃ នរៈបណ្ឌិត អាចកាន់ពាន នៅក្នុងរដូវកាលនេះផង ដោយសារតែឃើញសមត្ថភាព Show លើឆាករបស់លោក មានការវិវត្តន៍ ហើយធ្វើបានល្អ លើសពីអ្នកចម្រៀងអាជីព និង មានភាពទាក់ទាញខ្លាំង គ្រប់ពេលបង្ហាញសមត្ថភាព។ បណ្ដាហ្វេនៗ និង អ្នកគាំទ្រការប្រកួត Cambodian Idol រដូវកាលនេះ ក៏វិភាគស្រដៀងផងដែរថាលោកស័ក្តសម ដោយសារសន្ទុះហ្វេន និង សមត្ថភាពច្រៀងបានល្អគ្រប់វគ្គ ដែលការប្រកួតតម្រូវការ។

LEAVE A REPLY

Please enter your comment!
Please enter your name here