នៅក្នុងពិធីប្រគល់ពានដ៏កក្រើក The Winner Star Oscar នៅបាងកក កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២៤ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ ពិធីករ ផ្ទះតារា ក៏ត្រូវគេឃើញចូលរួមនៅក្នុងនាមជា ភ្ញៀវកិត្តិយស VIP ជួរមុខ ក្នុងចំណោមឥស្សរជនកំពូលៗមកពីបណ្ដាប្រទេសជាច្រើន នៅក្នុងកម្មវិធីផងដែរ។

លោកត្រូវបាន លោក Kittikorn Choompaew ដែលជាគណកម្មការប្រគល់ពានអន្តរជាតិ និង ជាថ្នាក់ដឹកនាំក្រុមហ៊ុន The Strong Winner ប្រចាំកម្ពុជា អញ្ជើញជាភ្ញៀវកត្តិយស ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងកម្មវិធី។ លោក ផាត់ តារារដ្ឋ ក៏ជួយផ្ដិត និង ផ្សព្វផ្សាយពីព្រឹត្តិការណ៍នោះ តបតាមការផ្ដល់នូវកិត្តិយសពីម្ចាស់កម្មវិធីផងដែរ។ នេះចាត់ទុកថា ជាមោទកភាពមួយ ដែលលោក និង ក្រុមការងារផ្ទះតារា ត្រូវបានអញ្ជើញអោយធ្វើជាភ្ញៀវ VIP ស្មើមុខស្មើមាត់នឹងតំណាងមកពីប្រទេសជាច្រើន ដែលក្នុងពិធីនោះ ភ្ញៀវ VIP ជួរមុខគឺសុទ្ធតែបុគ្គលសំខាន់ៗ មកពីប្រទេសថៃ សហរដ្ឋអាមេរិក ចិន ភូមា ឡាវ វៀតណាម និង តំណាងប្រទេសផ្សេងទៀត។ នេះក៏ជាកិត្តិយសមួយ ដែលក្រុមការងារ ផ្ទះតារា ត្រូវបានគេចាត់ទុកថាជា បណ្ដាញសារព័ត៌មានក្នុងស្រុក ដែលកម្មវិធីតូចធំនៅក្រៅប្រទេស ទុកចិត្តក្នុងការសហការផ្សព្វផ្សាយ តំណាងអោយកម្ពុជាផងដែរ។

លោក ផាត់ តារារដ្ឋ ការអញ្ជើញរបស់ក្រុមហ៊ុន The Strong Winner បានធ្វើឡើង២ដងហើយ ដោយក្នុងលើកទី១ លោកក៏ត្រូវបានអញ្ជើញជាភ្ញៀវ VIP តំណាងកម្ពុជា បែបនេះផងដែរ។ នេះក៏ជាការចូលរួម បង្ហាញពីសក្កានុពលរបស់កម្ពុជាអោយពិភពលោកកាន់តែចាប់អារម្មណ៍ ស្របពេលលោករាល់ពេលបំពេញកាតព្វកិច្ចនៅក្រៅប្រទេសក៏តែង Show ពីអត្តសញ្ញាណដែលកម្ពុជាមាន ពិសេសគឺសំលៀកបំពាក់ខ្មែរ និង លើកសរសើរពីអ្វីដែលខ្មែរមាន។ ក្រៅពីធ្វើជាភ្ញៀវ VIP នៅក្នុងពិធី លោក Kittikorn Choompaew ក៏បានជូនក្រុមការងារផ្ទះតារា ដែលតំណាងអោយកម្ពុជា ដើរទស្សនកិច្ច និង កម្សាន្តនៅប៉ាតាយ៉ា និង ទីក្រុងបាងកកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here