កាលពីរសៀលថ្ងៃទី 28 ខែ តុលា ឆ្នាំ2024 មុននេះ លោក ចិន សំណាង ដែលជាអ្នកឧបត្ថមផ្ដាច់មុខនៃកម្មវិធីប្រកួត Miss Cambodia 2024 បានដឹកនាំ និង បញ្ជូនកញ្ញា ឡូយ ច័ន្ទរស្មី ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាក Miss International នៅឯប្រទេស ជប៉ុន។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នៅក្នុងថ្ងៃជូនដំណើរបេក្ខភាព Miss Cambodia យើង លោក ឧកញ៉ា ចិន សំណាង និង លោក ម៉ែន និមលរ័ត្ន ដែលជាអ្នកដឹកនាំកម្មវិធី បានរៀបចំនូវស្គរឆៃយ៉ំាខ្មែរដើម្បីអបអរ និង អមដំណើរកញ្ញារហូតដល់ច្រទ្វាចូលព្រលានយន្តហោះផ្អើលអស់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។

នៅក្នុងដំណើរនៃការហោះទៅកាន់ប្រទេសជប៉ុនលើកនេះ លោកឧកញ៉ា ចិន សំណាង បានរៀបចំយ៉ាងល្អឥតខ្ចោះជូនទៅដល់កញ្ញា ឡូយ ច័ន្ទរស្មី ដោយឱ្យហោះតាមជើងយន្តហោះប្រភេទ Business Class ដើម្បីឱ្យកញ្ញាមានផាសុកភាព និង បានត្រៀមខ្លួនឱ្យបានរៀបរយនៅពេលចុះពីព្រលាន។ មិនតែប៉ុណ្នោះលោកក៏បានផ្ដល់ជាកាដូរលើកទឹកចិត្តជូនដល់បេក្ខភាពតំណាងកម្ពុជាយើងជាសាច់ប្រាក់មិនតិចពាន់ដុល្លារផងដែរដើម្បីឱ្យកញ្ញាបានចាយវាយនៅទីនោះតាមតម្រូវការ។

មិនតែប៉ុណ្នោះនៅថ្ងៃប្រកួតផ្ដាច់ព័ត្ត្រ Miss International 2024 លោកក៏នឹងមានវត្តមានទៅចូលរួមលើកទឹកចិត្តដល់កញ្ញា ឡូយ ច័ន្ទរស្មី ដោយផ្ទាល់ផងដែរនៅឯ Tokyo ប្រទេសជប៉ុន ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here