កាលពីរសៀលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ តារាសម្ដែង២ដួង គឺអ្នកនាង និន សុធារ៉ា និង រ័ត្ន លីអាឡិចសាន់ដ្រា បានចេញមុខកៀងគរសិល្បករសិល្បការិនីយ៉ាងច្រើនកុះករ អោយទៅស្វែងយល់ពីបញ្ហាសុខភាព ដែលសិក្ខាសាលានេះ មានការឧទ្ទេសនាមពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យធំមួយនៅក្នុងប្រទេសថៃ។

អ្នកនាង និន សុធារ៉ា និង អ្នកនាង រ័ត្ន លីអាឡិចសាន់ដ្រា អះអាងថា នេះគឺជាកម្មវិធី ដែលស្វាមីរបស់អ្នកទាំងពីរបានរៀបចំឡើង ហើយអោយពួកនាងជាអ្នកចាត់ចែងអញ្ជើញអ្នកសិល្បៈអោយចូលរួម។

អ្នកនាង និន សុធារ៉ា បានបន្តថា គម្រោងដែលបានធ្វើឡើងនេះ គឺដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់បណ្ដាញ HealthAssured, Healthtrip និង Medic Journey លើកញ្ចប់រៀបចំដំណើរកម្សាន្តទៅពិនិត្យសុខភាព និង ព្យាបាលជម្ងឺ នៅតាមបណ្ដាប្រទេសនានា។ អ្នកនាងបានថ្លែងជំនួសស្វាមីថា សេវាកម្មមួយនេះ នឹងដើរតួសម្រួលការលំបាករបស់អ្នកចង់ទៅពិនិត្យ និង ព្យាបាលជម្ងឺនៅក្រៅប្រទេស ព្រោះរាល់ការសាកសួរព័ត៌មាន និង ការរៀបចំឯកសារបញ្ជូនចេញរបស់បណ្ដាញសុខភាពមួយនេះ គឺអត់ផ្ដោតទៅលើប្រទេសណាមួយ ឬ ទៅលើមន្ទីរពេទ្យណាមួយឡើយ។

ផ្ទុយទៅវិញភ្នាក់ងារសុខភាពមួយនេះ នឹងរៀបចំទៅតាមតម្រូវការដែលអតិថិជនចង់បាន និង តាមប្រភេទជម្ងឺ។ ឧទាហរណ៌ ចង់បានកញ្ចប់ទៅពេទ្យថៃក៏បាន អ៊ឺរ៉ុបក៏បាន ឬ ប្រទេសផ្សេងទៀតក៏បាន ហើយក្រុមហ៊ុននឹងណែនាំមន្ទីរពេទ្យផ្អែកតាមឯកទេស និង រៀបចំឯកសារអាស្រ័យទៅកញ្ចប់ចំណាយដែលអតិថិជនចង់បាន។ នៅក្នុងកម្មវិធី ក៏មានបទបង្ហាញពីជម្ងឺបេះដូង សួត និង ផ្នែកកែសម្ផស្ស ដោយមានការចោទសួរយ៉ាងផុសផុលពីតារាសិល្បៈ និង ភ្ញៀវកិត្តិយស ដែលចូលរួមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here