ខុសពីម្ចាស់ស្ថាប័នបវរកញ្ញាជាច្រើន ដែលចំណាយធនធានទិញសិទ្ធិការប្រកួតបវរកញ្ញា ពីបណ្ដាប្រទេសជិតខាង ហើយយកមកផលិតនៅកម្ពុជា លោកស្រី មាស ច័ន្ទដាលីស អគ្គនាយិកាក្រុមហ៊ុនឡាកាម៉ូ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៤មុននេះថា លោកស្រីមិនចំណាយថវិកាទិញសិទ្ធិកម្មវិធីបវរកញ្ញាមកពីប្រទេសណាឡើយ ពោលគឺលោកស្រីបង្កើតប្រេនថ្មីរបស់កម្ពុជាតែម្ដង
ដោយដាក់ឈ្មោះថា Miss Lakamo Cambodia ដើម្បីផ្ដល់ឱកាសអោយនារីស្អាតបានក្លាយជាម្ចាស់មកុដ និង ឆ្ពោះទៅស្វែងរកលទ្ធភាពចេញប្រកួតនៅក្រៅប្រទេស និង អាចនឹងធ្វើអោយខ្លាំង ហើយស្វែងរកបេក្ខនារីពីប្រទេសនានា អោយមកប្រកួតនៅកម្ពុជាវិញ។ ជាមួយនឹងការប្រកាសនេះ បានបង្ហាញកាន់តែច្បាស់ថា លោកស្រីកំពុងវិវឌ្ឍន៍ខ្លួនក្លាយជា ND ការប្រកួតបវរកញ្ញា ខណៈដែលយោងតាមបង្ហាញទាំងគម្រោងឆាក និង ការរៀបចំ គឹកម្មវិធីនឹងរៀបចំជាទ្រង់ទ្រាយធំ ហើយអ្នកជាប់ជ័យលាភី ក៏នឹងទទួលបានប្រាក់រង្វាន់ និង ឱកាសការងារពីក្រុមហ៊ុនលោកស្រី ពេញរយៈពេលកុងត្រា ដែលជាក្ដីស្រម៉ៃរបស់បេក្ខនារីចូលប្រកួតគ្រប់រូប។
ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះៗ និង វត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ដែលបានចូលរួម៖