ពិធីបើកសម្ពោធកម្មវិធី ដំណើរខ្មែរកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤ បានធ្វើអោយគេមើលឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែក្នុងពិធីនោះ គេឃើញមានវត្តមានតារាល្បីៗ អ្នកជំនួញ និង ថ្នាក់ដឹកនាំចូលរួមយ៉ាងច្រើនកុះករ។ នេះគឺជាព្រឹត្តិការណ៍ចងក្រងឡើងវិញ នូវសិល្បៈវប្បធម៌ខ្មែរ នាទសវត្សរ៍ឆ្នាំ៦០ដ៏សំបូរបែប អោយអ្នកជំនាន់បានឃើញពីភាពរស់រវើក។ ពិធីនោះ ទទួលបានការគាំទ្រពីសំណាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពិសិល្បករសិល្បការិនីគ្រប់ជំនាន់ ខណៈដែលអ្នកចូលរួមក៏បានរំលេចដោយឈុតសំលៀកបំពាក់នាសម័យកាលទសវត្សរ៍ឆ្នាំ៦០ និង បានគាស់កកាយមកវិញនូវរាល់ស្នាដៃសំខាន់ៗទាំងសិល្បៈចម្រៀង និង ភាពយន្ត នាសម័យនោះអោយអ្នកចូលរួមបានស្វែងយល់។

លោក វីរៈ វ៉ារ៉ានី ស្ថាបនិកក្រុមដំណើរខ្មែរ និង ជាអ្នករៀបចំកម្មវិធី បានចាត់ទុកថានេះ គឺជាជោគជ័យមួយដ៏ធំ សម្រាប់ការចងក្រងមកវិញ នូវអនុស្សាវរីយ៍នាសម័យដ៏រីកចំរើននោះ ដែលលោកយល់ថា គឺជាការរួមគ្នាអោយសិល្បៈក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ អោយរស់ឡើងវិញ ក្នុងបេះដូងកូនខ្មែរ។ លោកថាកម្មវិធីនឹងប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ ដោយរហូតដល់ល្ងាចថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៤ ទើបត្រូវបានបញ្ចប់។ លោកក៏កោតសរសើរចំពោះដៃគូសហការផងដែរ ក្នុងនោះ ស្ថាប័នសិល្បៈគ្រួសារតារាកម្ពុជា និង បណ្ដាញសារព័ត៌មាន ផ្ទះតារា ក៏ចូលរួមដឹកនាំសិល្បករជួយបំផុស និង ជួយផ្សព្វផ្សាយផងដែរ ដែលកាន់តែធ្វើកម្មវិធី ដំណើរខ្មែរ ផ្ទុះការគាំទ្រ។ លោកថា សិល្បករ និង ភ្ញៀវកិត្តិយស ដែលចូលរួមឧបត្ថម្ភ ហើយជួយគ្រងឈុតក្នុងទសវត្សរ៍ឆ្នាំ៦០ គឺជាការរួមចំណែកដ៏ធំ ដែលធ្វើអោយព្រឹត្តិការណ៍ទាំងមូល ទទួលបានការចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here