ក្នុងពេលនៅមានជីវិត លោកឧកញ៉ា ឈាង រ័ត្ន តែងមានបំណងប្រាថ្នាមួយ គឺចង់ឡើងលើកំពូលភ្នំឱរ៉ាល់ ដើម្បីបានមើលទេសភាពលើភ្នំ ប៉ុន្តែតែងមានការឃ្វៀងគ្នារហូត ធ្វើអោយលោកមិនបានទៅ រហូតដល់ថ្ងៃបាត់បង់ជីវិត។ យ៉ាងណាមិញ នៅមុននេះបន្តិច ប្អូនប្រុសរបស់លោកឧកញ៉ា គឺលោក ឈាង ណារីន បានកាន់រូបថតរបស់បងប្រុស ហើយឡើងទៅដល់កំពូលភ្នំទាល់តែបាន ដើម្បីបំពេញបំណងរបស់បងប្រុស ដែលធ្វើអោយអ្នកឃើញការបង្ហោះមានទាំងក្ដីរំភើប និង ក្ដុកក្ដួល ព្រោះមិននឹកស្មានថា លោកឧកញ៉ា ឈាង រ័ត្ន អាយុខ្លីដល់ម្លឹង។ លោក ឈាង ណារីន បានបង្ហោះគួរអោយរំភើបថា “បានសម្រេចបំណងរបស់បងប្រុស Chheang Roth ហេីយ❤️️🙏ជូនគាត់ឡេីងកំពូលភ្នំឱរ៉ាល់ កម្ពស់ 1813ម៉ែត្រ❤️️🙏
នឹកគ្មានថ្ងៃបំភ្លេចបាន💔
សូមអគុណបងប្អូនក្រុមការងារបេសកម្មទាំងអស់គ្នា Tan Kimsour Song Sovannara ពូ ឈីវ❤️️🙏”។ មួយឃ្លារបស់ លោក ឈាង ណារីន បានបង្ហាញពីទំហ៊ំក្ដីស្រលាញ់ចំពោះបងប្រុស បើទោះជាបងប្រុសរបស់លោក បានលាចាកលោកទៅជាយូរមកហើយ។