យោងតាមការបង្ហោះរបស់តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា អ្នកម្ដាយជាទីស្រលាញ់របស់លោក ដែលមានជម្ងឺរ៉ាំរ៉ៃជាយូរមកហើយនោះ បានទទួលមរណភាពទៅហើយ កាលពីថ្ងៃទី១៥ ធ្នូ ក្នុងឆ្នាំ២០២៤។ ម្ដាយរបស់លោកត្រូវបានលាចាកលោក ក្រោយពីចូលសម្រាកអស់ជាច្រើនថ្ងៃនៅក្នុងមន្ទីរពេទ្យ។ អ្វីដែលលោកសោកស្ដាយ គឺមិនបានទទួលដង្ហើមម្ដាយ ដោយសារតែម្ដាយទើបចេញពីពេទ្យដឹកទៅស្រុកកំណើតនៅខេត្តបាត់ដំបង ហើយលោកនៅភ្នំពេញ ដើម្បីប្រឹងរកលុយ តែចង់ក្រោយទើបតែខលលេងមើលមុខម្ដាយតាមទូរស័ព្ទសោះ ស្រាប់តែប៉ុន្មានម៉ោងក្រោយក៏ទទួលដំណឹងអកុល។ លោកថាម្ដាយកើតជម្ងឺសួត របេង កម្រិតធ្ងន់យូរមកហើយ ហើយការព្យាបាលក៏អស់លទ្ធភាពផងដែរ មុននឹងសម្រេចចិត្តយកម្ដាយចេញពីពេទ្យ ដើម្បីបានទៅស្ដាប់ធម៌ ហើយមិននឹកស្មានថា លឿនបែបនេះសោះ។ នេះក៏ជាការជូនដំណឹងដល់អ្នករាប់លោក ពិសេសអ្នកសិល្បៈ អោយដឹងផងដែរ ដើម្បីចូលរួមក្នុងពិធីបុណ្យរបស់លោក ដែលទើបតែបញ្ចប់នេះផងដែរ។