កាលពីថ្ងៃទី6 ខែមករា ឆ្នាំ2025មុននេះផលិតកម្មLD បានធ្វើពិធីសម្ភោធប្រកាសដាក់បញ្ចាំងភាពយន្តរឿង ” អ្នកតាកំបុតក្បាល” ជាផ្លូវការ តបទៅតាមការទន្ទឹងរង់ចាំរបស់ហ្វេនៗ។
ពិធីសម្ពោធនេះត្រូវបានគេឃើញមានការចូលរួមពីតួសម្ដែង និង សិល្បករសិល្បករិនីយ៉ាងច្រើនកុះករ ដោយស្នាដៃនេះ ក៏ត្រូវគេអះអាងថាព្រឺរោមពីដើមដល់ចប់ រឿង « អ្នកតាកំបុតក្បាល » គឺអាចនិយាយបានថា ល្អមើលតាំងពីដើមដល់ចប់ ហើយអ្នកបានទស្សនាមុនគេ ក្នុងថ្ងៃបើកសម្ពោធ គឺពិតជាសំណាងភ្នែកខ្លាំង ផ្ទៃរឿង គឺល្អមើលមិនចាញ់ភាពយន្តបរទេសឡើយ ហើយអ្នកមើលរឿងនេះ គ្មានអ្នកណាមិនព្រឺរោម និង មិនស្រែកផ្អើលរោងកុននោះទេ ដោយសារឈុតក្នុងរឿងទាំងមូល គឺព្រឺព្រួចខ្លួន រន្ធត់ខ្លាំង។
លោក លៀក លីដា ម្ចាស់ផលិតម្មLDបានលើកឡើងថា ភាពយន្តនេះមិនមែនជារឿងខ្មោចលងបណ្លាចនោះទេ តែវាជាប្រភេទរឿងព្រលឹងចូលសន្ឋិត បែបអបិយ៌ជំនឿ របស់ខ្មែរយើងពីសម័យដើម។ភាពយន្តនេះលោកជឿជាក់ថានឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ហើយលោកក៏មានគម្រោងយកភាពយន្តមួយនេះ ទៅដាក់បញ្ចាំង នៅក្រៅប្រទេសផងដែរដោយសារតែរឿងនេះបែបភ័យរន្ធត់ និង ឈុតឆាកកាប់សម្លាប់មិនញញើត សាច់រឿងល្អ សមស្របហ្នឹងអាចបំបែកទីផ្សាបាន៕
ក្រោយពិធីសម្ភោធហើយហ្វេនៗរំពឹងថាមួយរឿងនេះ LD អាចនឹងកើបលុយទៀតហើយ ជាពិសេសអ្នកចូលចិត្តមើលរឿងបែបភ័យរន្ធត់ ព្រឺព្រួច និង ចូលចិត្តស្នាដៃបែបពញាក់ៗបែននេះ។
សូមបញ្ជាក់ថា ភាពយន្តនេះ នឹងដាក់បញ្ចាំងលក់សំបុត្រ ចាប់ពីថ្ងៃទី09 ខែ មករា ឆ្នាំ2025 តទៅ ដោយលក់សំបុត្រ នៅគ្រប់រោងភាពយន្តផ្សារទំនើប។