ភ័យរឿងហូបច្រើន កុម្ម៉ង់ច្រើន ហើយចំណាយលុយច្រើន ជាពិសេសពេលទៅញ៉ាំអីជាលក្ខណៈគ្រួសារគ្នាច្រើនៗ គួរជ្រើសទៅហាងស៊ុប និង សាច់អាំង Ichhiban វិញ ព្រោះហូបមួយឆ្អែតចំណាយត្រឹមតែ ១៤.៥ដុល្លារ ហើយអាចហូបបាន៣មុខតាមតម្រូវការ គឺសាច់អាំង ស៊ុបស៊ីឈ័ន និង ស៊ុបសុគី។

អ្វីដែលពិសេសគឺហ្វ្រីការ៉េម ភេសជ្ជៈ បង្អែមផ្លែឈើ និង អាចសុំថែមបង្កង រួមទាំងទឹកស៊ុបមិនកំណត់ ដែលអាចអោយលោកអ្នកញ៉ាំដោយមិនបាច់ខ្លាចចិត្ត ឬ មិនភ័យរឿងថែមលុយ ហើយឆ្ងាញ់គ្រប់មុខ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា គឺជាម៉ូយប្រចាំរបស់ហាងយីហោនេះ ដោយសារតែចំណាយត្រឹមតែ១៤.៥ តែញ៉ាំបាន៣មុខ ហើយប្រភេទសាច់ និង បន្លែ ក៏សុទ្ធតែជាសាច់ក្រហម និង បន្លែស្រស់ប្រភេទសរីរាង្គ ដែលមិនមានសារជាតិគីមី។

លោកថា ការនិយមសាច់អាំង និង ស៊ុបតែមួយ ជម្រើសល្អបំផុត គឺ Ichhiban នៅគ្រប់សាខា ដោយសារសាខាដែលលោកឧស្សាហ៍ទៅទទួលទាន គឺសាខាស្ទឹងមានជ័យ និង សាខាជាប់ផ្សារទំនើប TK ទួលគោក។ លោកថា គ្រប់សាខាទាំងអស់របស់ Ichhiban គឺរសជាតិតែមួយ ហើយសុទ្ធតែហាងធំទូលាយ និង មានបរិយាកាសល្អ តែលោក និង ក្រុមគ្រួសារនិយមទៅកាន់ Ichhiban សាខាទួលគោក និង ស្ទឹងមានជ័យ គឺដោយសារតែជាទីតាំង ដែលលោកត្រូវឆ្លងកាត់ និង ជិតផ្ទះលោកជាងគេ។

លោកថា ការទទួលទាននៅក្នុងហាងនេះ គឺបានទាំងសាច់អាំង ទាំងស៊ុបស៊ីឈ័ន និង ស៊ុបសុគី ហើយសំខាន់ទោះញ៉ាំបែកពោះបែបណា ក៏អស់តែ១៤.៥ដុល្លារ ដែលប្រសើរជាងញ៉ាំនៅហាងផ្សេងៗ ដែលគ្រាន់តែថែមចុះថែមឡើង គឺអស់លុយច្រើន ហើយក៏មិនបានសំបូរបែបបែបនេះ។ Ichhiban ក៏មានផ្ដល់ជូននូវបន្ទប់សម្រាប់ច្រៀងខារ៉ាអូខេជូនដល់ភ្ញៀវផងដែរ អោយភ្ញៀវទៅចំពេលបន្ទប់នីមួយៗទំនេរ ឬ កក់ជាមុនតាមផេក ចាប់ពី៨នាក់ឡើងទៅ។

ដូច្នេះសម្រាប់អ្នកចង់ឆ្ងាញ់ ញ៉ាំបានគ្រប់មុខ ហើយថែមបានតាមចិត្ត គឺអាចស្វែងរកហាង Ichhiban បានគ្រប់សាខា ដែលនៅជិតផ្ទះលោកអ្នកជាងគេ ហើយបើចង់សាកល្បងទីតាំងដែល Admin ពេញនិយមទៅជាងគេ អាចទៅបាននៅសាខាទួលគោក ជាប់ផ្សារទំនើប TK ឬ ទៅសាខាស្ទឹងមានជ័យ នៅលើផ្លូវធំ ទល់មុខឈៀងបន្តិចនឹងផ្សារស្ទឹងមានជ័យថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here