ក្នុងដំណើរកម្សាន្តនៅកោះរ៉ុងសន្លឹមសម្រាប់ឱកាសជិតចូលឆ្នាំចិនខាងមុខនេះ ក្រុមការងារ ផ្ទះតារា សូមណែនាំកន្លែងស្នាក់នៅដ៏ប្រណិត ដែលអាចទស្សនា View បានល្អឥតខ្ចោះ នៅកោះរ៉ុងសន្លឹម បន្ទាប់ពីក្រុមការងាររបស់យើង បានទទួលបទពិសោធន៍ទៅកម្សាន្តនៅទីនោះរួចហើយ ហើយធានាថាលោកអ្នកនឹងមិនខកចិត្ត។

នោះគឺ ថ្មដារីសត ស្ថិតនៅកោះរ៉ុងសន្លឹម ក្នុងភូមិ២៣ ដែលអាចទស្សនាទេសភាពលើផ្ទៃសមុទ្រយ៉ាងស្រស់បំព្រង ហើយជារីសតបែបអភិជន និង ស្ងប់ស្ងាត់សម្រាប់ដំណើរកម្សាន្តលម្ហែកាយ ដ៏ក្នុងពេលវេលាដ៏មានន័យរបស់លោកអ្នក។ ទីនោះគឺល្អបំផុត សម្រាប់ការទស្សនាថ្ងៃរះ ថ្ងៃលិច ទៅស្ទូចត្រី កម្សាន្តនៅដុំថ្មប៉ប្រះទឹក មើលថ្កាថ្ម ជាទីតាំងសំបូរទេសភាពធម្មជាតិសម្រាប់ថត Pre Wedding ថត MV និង សម្រាប់ដើរផ្សងព្រេងក្នុងឧទ្យានព្រៃឈើជាដើម។
ការស្នាក់នៅ នៅថ្មដារីសត គឺមានច្រើនប្រភេទផ្ទះ ច្រើនប្រភេទវីឡា តែសម្រាប់ការស្នាក់នៅក្នុងផ្ទះខ្មែរដ៏ប្រណិត គឺមានតម្លៃត្រឹមតែ៤៥ដុល្លារប៉ុណ្ណោះ ដោយផ្ទះនីមួយៗ សុទ្ធតែអាចទស្សនា View សមុទ្រ View ព្រៃឈើ និង View កោះបានយ៉ាងល្អទាក់ភ្នែក ជាមួយនឹងខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលល្អបំផុតសម្រាប់តំបន់កោះ។

ក្នុងការធ្វើដំណើរទៅទៀតសោត ក៏មានរយៈពេលខ្លីជាងទៅកោះរ៉ុង និង កោះមួយចំនួន ដោយត្រឹមតែជាង៣០នាទីប៉ុណ្ណោះ ពីឆ្នេរកំពង់សោម ជាមួយនឹងទូកល្បឿនលឿន ដែលធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរ។ ថ្មដារីសត គឺជារីសត បែបលម្ហែកាយដែលប្រណិត និង ធំជាងគេនៅកោះរ៉ុងសន្លឹម ក្នុងភូមិ២៣ ហើយក៏ទើបតែបានស្ថាបនា និង បើកទទួលភ្ញៀវជាផ្លូវការ កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ តែលក្ខណៈពិសេស និង តម្លៃ កំពុងទាក់ទាញខ្លាំងពីសំណាក់ជនបរទេស។

កន្លែងស្នាក់នៅ មិនត្រឹមតែមានតម្លៃចាប់ពី៤៥ដុល្លារ ដែលជាតម្លៃធូរមិនគួរជឿប៉ុណ្ណោះទេ រីសតនេះក៏មានភោជនីយដ្ឋាន ដែលមានតម្លៃយ៉ាងពិសេសសម្រាប់ភ្ញៀវមកពីគ្រប់ទិសទីទទួលទាន ក្នុងតម្លៃសមរម្យផងដែរ។ លោកអ្នកក៏អាចបោះតង់ និង រៀបចំពិធីជប់លៀង បានយ៉ាងសំបូរបែប នៅបរិវេណសួន និង លើស្កាយបាដ៏ធំទូលាយរបស់រីសតផងដែរ ដើម្បីស្រូបយកខ្យល់អាកាស។ សម្រាប់ឱកាសសម្រាកលម្ហែកាយផ្សេងៗ និង ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ថ្មដារីសតគឺល្អបំផុតសម្រាប់លោកអ្នកដែលចង់ទៅយកបទពិសោធន៍ដ៏ល្អពីទេសភាព នៅកោះរ៉ុងសន្លឹម។

លោកអ្នកនឹងជាប់ចិត្តជាមួយ Views កោះ Views សមុទ្រ និង ទេសភាពដ៏ប្រណិត ដោយសារតែរីសតនេះ ស្ថិតនៅចំណុចខ្ពស់ លើសពីអ្វីដែលក្រុមការងារយើងបានបង្ហាញ។ ប៉ុន្តែលោកអ្នកគួរតែកក់បន្ទប់ទុកជាមុន ជាពិសេសផ្ទះខ្មែរ ដែលមានតម្លៃ៤៥ដុល្លារ ព្រោះប្រភេទផ្ទះទាំងជាង២០កន្លែង ប្រសិនបើលោកអ្នកមិនកក់ជាមុន ក៏អាចនឹងកក់មិនទាន់គេផងដែរ។ តែសម្រាប់លោកអ្នកដែលចង់បានផ្ទះសម្រាកដែលនៅជាប់មាត់សមុទ្រ គួរតែកក់ផ្ទះវីឡា VIP ព្រោះតម្លៃត្រឹមតែ១២០ដុល្លារដុល្លារប៉ុណ្ណោះ តែជាផ្ទះសម្រាប់អ្នកចង់ក្រេបទឹកឃ្មុំ ដ៏ប្រណិតគ្មាន២ ដែលនៅរីសតផ្សេងៗ គឺមានតម្លៃលើសនេះ ៣ទៅ៤ដង។ ថ្មដារីសត ធានាថានឹងធ្វើអោយដំណើរកម្សាន្តរបស់លោកអ្នក មិនថាជាលក្ខណៈគូស្វាមីភរិយា ជាគូសង្សារ ឬ ក្រុមការងារមិនខកបំណង ក្នុងពេលទៅដល់។

តម្លៃស្នាក់នៅធូរថ្លៃ ទេសភាពស្អាត ហើយជារីសតបែបអភិជនល្អផ្ដាច់គេ នៅកោះរ៉ុងសន្លឹម ដែលអាចនិយាយបានថា ថ្មដារីសត គឺមានតែមួយគត់ សម្រាប់អ្នកទៅកម្សាន្តនៅតំបន់កោះ ហើយមិនចំណាយខ្ពស់។ លោកអ្នកអាចសាកសួរព័ត៌មាន និង កក់បន្ទប់ជាមុន តាមរយៈតេលេក្រាម (+855) 88 613 5555 ឬ +855 92 253 555 អូកុំភ្លេច ប្រសិនបើបញ្ជាក់ថា ស្គាល់តាមក្រុមការងារ ផ្ទះតារា នឹងមានតម្លៃពិសេស!


LEAVE A REPLY

Please enter your comment!
Please enter your name here