ភាពយន្តរឿង “រង់ចាំ” របស់ផលិតកម្ម ផាតនើរភីកធឺ ដែលបានប្រកាសដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥មុននេះ កំពុងក្លាយជារឿងភ័យរន្ធត់ ព្រឺព្រួច ចង់អាឃាត សម្លាប់មិនញញើតដៃ និងមានសាច់រឿងជក់ចិត្តយ៉ាងខ្លាំង ហើយក៏ជាតម្រូវការដែលអ្នកចូលចិត្តរឿងរន្ធត់ៗ មិនគួរមើលរំលង។ ភាពយន្តខ្នាត់ធំមួយនេះមិនត្រឹមតែបង្ហាញភាពភ័យខ្លាចនិងភ័យរន្ធត់ក៏បានបង្ហាញនូវយ័ន្តខ្មែរ បាលី មន្តអាគមអូមអាមរបស់ដូនតាខ្មែរយើងមកបង្ហាញផងដែរ។
លោក ព្រីកា អ្នកនិព្ធននិង ជាអ្នកដឹកនាំសម្តែងរឿងមួយនេះលើកឡើងថាទំរាំថតរឿងមួយនេះចប់គឺត្រូវចំណាយរយៈពេលជាង2ឆ្នាំទើបចប់ដោយសារតែជួបឧបសគ្គច្រើនក្នុងអំឡុងពេលថត។ លោកបន្តទៀតថាក្នុងរឿងនេះក្រៅពីតារាសម្តែង លោកក៏បានអញ្ជើញលោកគ្រូ សាក់យ័ន្ត និងពូកែខាងមន្តអាគមមកពីកម្ពុជាក្រោមចូលរួមសម្តែងដែលធ្វើអោយភាពយន្តមួយនេះកាន់តែល្អមើលខ្លាំង។ នេះបើយោងតាមអ្វីដែលអ្នកសារព័ត៌មានរបស់យើងបានទស្សនាក្នុងថ្ងៃសម្ពោធ និង យោងតាមការយល់ស្របរបស់អ្នកបានទស្សនា។ ភាពយន្តនេះ បង្ហាញពីឃាតកម្ម និងអំពើចងអាឃាត ដែលរំលេចដោយឈុតឆាត រន្ធត់ៗ ស្ទើរគាំងបេះដូង ដែលអ្នកចូលចិត្តមើលរឿងព្រឺព្រួច ហ៊ានអោយ Rate 9 លើ 10។
លោក ព្រីកា បានប្រកាថាសម្រាប់ប្រាប់ចំណេញពីការលក់សំបុត្រចូលទស្សនាគឺត្រូវយកទៅបរិច្ចាកជូនមណ្ឌលកុមារកំព្រាមួយកន្លែងដោយសារតែលោកគឺជាអតីតក្មេងរស់នៅក្នុងមណ្ឌលផង ទើបពេកនេះលោកមានសមត្ថភាព និងមានឱកាសស្វែងរកថវិកាតាមរយះភាពយន្តមួយនេះដើម្បីជួយដល់មណ្ឌលវិញ ហើយនេះអាចចាត់ទុកថាគឺជាអំពើមួយដ៏ល្អកម្រមានផងដែរ។ លោកថាហ្វេនៗដែលបានទិញសំបុត្រទស្សនារឿង”រង់ចាំ” គឺដូចបានបរិច្ចាកថវិការជួយដល់លក្មេងកំព្រាកំពង់ខ្វះខាត់ចឹងដែរ។
សូមបញ្ជាក់ថាៈ ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី១៦ មករា ឆ្នាំ២០២៥តទៅ គ្រប់រោង ភាពយន្តទាំងអស់ ដោយគេជឿក្នុងភាគរយខ្ពស់ថា មួយរឿងនេះ ពិតជាកើបលុយធំមិនខាន់ ដោយសារតែរឿង “រងចាំ” មិនត្រឹមតែល្អមើលទេ តែបើនិយាយពីគុណភាពភាពយន្តល្អ សាច់រឿងទាំងមូល គឺល្អមើលខ្លាំង ហើយបង្កប់នូវខ្លឹមសារអប់រំត្រូវបរិបទសង្គម។ នៅក្នុងថ្ងៃសម្ពោធនោះ ក៏មានវត្តមានសិល្បករសិល្បការិនី តារាTixtoX និងInfluencer ជាច្រើនចូលរួមផងដែរ។