កាលពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2025 មុននេះ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ Miss Global internatinonal 2024-2025 បានប្រារព្ធពិធីបំពាក់ឈៀងដល់បេក្ខភាពផ្លូវការរួចរាល់ទាំង75ប្រទេស ដោយកញ្ញា Ashley Melendez Miss Global 2024 ជាអ្នកបំពាក់ដោយផ្ទាល់។
កម្មវិធីប្រកួត Miss Global 2024 នឹងបើកការប្រកួតជាផ្លូវការបន្ទាប់ពីថ្ងៃបំពាក់ឈៀងជូនដល់បេក្ខនារីទាំង75ប្រទេស រូបរួចរាល់។ ដោយកម្មវិធីនៅក្នុងឆ្នាំនេះកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ អ្នករៀបចំ មានកម្មវិធីនាំបេក្ខភាព ទៅផ្សព្វផ្សាយតំបន់ ទេសចរណ៍ជាច្រើនកន្លែង ហើយហ្នឹងមានថតរូប ឈុតតំណាងជាតិ នៅប្រាសាទ ទន្លេរបាទី ដែលសញ្ញាមួយធ្វើអោយ ប្រាសាទមួយនេះមានអន្តរជាតិ ស្គាល់កាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា កម្មវិធីបំពាក់ឈៀង Miss Global international 2024-2025 បានប្រារព្ធធ្វើឡើងនៅឯ សណ្ឋាគារ SUN & MOON ក្រោមវត្តមានតារាកិត្តិយសមកពីក្រុមគ្រួសារតារាកម្ពុជា ព្រមទាំងមានការចូលរួមដាក់ពិន្ទុពិសេសពីគណកម្មការអន្តរជាតិជាច្រើនរូបក្នុងនោះក៏មានវត្តមានលោក ផាត់ ដារ៉ារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និងជាស្ថាបនិកគ្រួសារតារាកម្ពុជាមួយរូប ធ្វើជាគណកម្មការដាក់ពិន្ទុជូនដល់បេក្ខនារី មកពី75ប្រទេសផងដែរ។
















































