កាលពីថ្ងៃទី15 ខែមីនា ឆ្នាំ2025មុននេះ លោក ERIC និង លោក ភា ភីរ៉ាត់ អ្នកគ្រប់គ្រងរៀបចំកម្មវិធីថ្នាក់ជាតិ Miss and Mister Majestic Cambodia បានធ្វើកម្មវិធីបើកឆាកបង្ហាញមុខបេក្ខភាពទាំង36រូបជាផ្លូវការរួមទាំងបំពាក់ឈៀង​​ជូនដល់បេ​ក្ខ​​ភាព​ទាំងអស់ បានធ្វើឱ្យកក្រើកអស់វិស័យបវរកញ្ញាផងដែរ។

នៅក្នុងថ្ងៃនោះកម្ម Miss and Mister Majestic Cambodia2025ក្រៅពីបំពាក់ឈៀងផ្លូវការ ក៏មានការបង្ហាញពីដៃគូសហការ គណកម្មការផ្ដល់ពិន្ទុ និង ពីសមាសភាពក្រុមការងារស្នូលរបស់កម្មវិធីមួយចំនួនផងដែរ ដើម្បីបង្ហាញពីភាពច្បាស់លាស់ក្នុងការផលិតកម្មវិធី។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា ក៏ក្លាយជាដៃគូសហការក្នុងការចូលរួមជួយផ្សពហវផ្សាយពីកម្មវិធី តាំងពីដើមដល់ចប់ផងដែរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យបវរកញ្ញា និង បុរសឯកនៅកម្ពុជា ព្រមទាំង នៅលើឆាកអន្តរជាតិ។

លោក ផាត់ តារារដ្ឋ និង លោក ERIC អ្នកគ្រប់គ្រងរៀបចំកម្មវិធីថ្នាក់ជាតិ Miss and Mister Majestic ក៏បានចុះកិច្ចព្រមព្រៀងមួយរួមគ្នា ខណៈដែលលោក Eric ក៏បានអញ្ជើញលោក ផាត់ តារាដ្ឋ អោយធ្វើជាគណកម្មការផ្ដល់ពិន្ទុផងដែរ ដើម្បីអោយរួមចំណែកក្នុងការស្វែងរកម្ចាស់ជ័យលាភី ដែលមានសមត្ថភាពគ្រប់គ្រាន់តំណាងអោយប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here