កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៥ សមាគមរួមរួបពលរដ្ឋកម្ពុជា ដែលមានលោកស្រី ឆោម ស្រស់ ជាប្រធាន និង លោក ខេម សារិទ្ធិ ជាអនុប្រធាន បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរៀនការប្រលងចម្រៀង សំនៀងកូនខ្មែរ នៅលើទឹកដីប្រទេសជប៉ុន ដែលមានពលករខ្នែររាប់រយនាក់ចូលរួម។ អ្វីដែលសំខាន់គឺបានផ្ដល់ឱកាសអោយកូនខ្មែរ ដែលរស់នៅ នៅក្នុងប្រទេសជប៉ុន បានបង្ហាញសមត្ថភាព និង ចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរ នៅលើទឹកដីបរទេស។
ផលិតករល្បីឈ្មោះ លោក គួច ខេវិន និង លោក ផាត់ តារារដ្ឋ ដែលជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាប្រធានសិល្បករគ្រួសារតារា និង លោក រុន ណាកូ ដែលជាពិធីករ ប្រចាំប្រទេសកម្ពុជា ក៏ត្រូវបានអញ្ជើញ អោយមកដាក់ពិន្ទុ និង ជួយសម្របសម្រួលកម្មវិធី ដែលកាន់តែញ៉ាំងអោយការប្រលងទាំងមូល ផ្ទុះកក្រើកក្នុងចង្កោមបងប្អូនខ្មែរ នៅប្រទេសជប៉ុន។
បន្ទាប់ពីការប្រលងជាច្រើនវគ្គ ចំណាត់ថ្នាក់លេខ១ គឺបានទៅលើបេក្ខជនឈ្មោះ ផែន កងម៉េង ចំណាត់ថ្នាក់លេខ២ បានទៅលើបេក្ខជនឈ្មោះ អ៊ំ ម៉េងទ្រី ង និង ចំណាត់ថ្នាក់លេខ៣ បានទៅលើពលករខ្មែរឈ្មោះ ផេង ម៉េងហួរ។ កម្មវិធីនេះ ត្រូវបានគេចាត់ទុកថា មានលក្ខណៈធំដុំជាងរាល់ឆ្នាំ ដោយសារតែឯកឧត្តម ទុយ រី ដែលជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសជប៉ុន និង តំណាងសម្ព័ន្ធក្រសួងការងាររបស់កម្ពុជា នៅប្រទេសជប៉ុន ចូលរួមជាគណអធិបតី។
លោក ខេម សារិទ្ធ អនុប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន បានលើកឡើងថា នេះជាការប្រលងលើកទី៣ ដែលសមាគមបានធ្វើ តែជាកម្មវិធី ធំដុំជាងរាល់ឆ្នាំ ដោយសារតែមានវត្តមានគណកម្មការដែលសុទ្ធតែល្បីឈ្មោះពីកម្ពុជាចូលរួម និង មានថ្នាក់ដឹកនាំរបស់ស្ថានទូតខ្មែរ ជាគណអធិបតី។
លោកស្រី ឆោម ស្រស់ ប្រធានសមាគម បានលើកឡើងថា បើទោះជាការប្រលងទាំងមូល អាចនឹងមានអ្នកគាំទ្របេក្ខជនខ្លះមិនសប្បាយចិត្តនឹងលទ្ធផល តែការប្រលងមួយនេះ បានក្លាយជាព្រឹត្តិការណ៍ផ្ទុះការគាំទ្រ ក្នុងចំណោមបងប្អូនខ្មែរ រស់នៅប្រទេសជប៉ុនភាគច្រើន ដោយសារតែបង្ហាញពីកម្លាំងសាមគ្គី ការចូលរួមបំផុសពីវប្បធម៌ខ្មែរ និង ផ្ដល់ឱកាសអោយកូនខ្មែរ បានជួបជុំគ្នា និង បង្ហាញសមត្ថភាពរៀងរាល់១ឆ្នាំម្ដង។ នៅឆ្នាំក្រោយ លោកស្រីរំពឹងថា នឹងមានពលករខ្មែរដាក់ពាក្យប្រលងកាន់តែច្រើន និង ចូលរួមទស្សនាច្រើនជាងនេះទៀត ដើម្បីបង្ហាញពីកម្លាំងសាមគ្គី។
ដែលជាអ្នកផ្ដើមបង្កើតព្រឹត្តិការណ៍នេះ បានចាត់ទុកថា ការប្រលងចម្រៀងឆ្នាំនេះ មានលក្ខណៈធំដុំជាងមុខ អ្វីដែលសំខាន់ គឺទទួលបានការចូលរួមសហការពីក្រុមការងារផ្ទះតារា និង ការចូលរួមដាក់ពិន្ទុពីលោក គួច ខេវិន ដែលកាន់តែជម្រុញអោយ ម្ចាស់ជ័យលាភីទាំង កាន់តែទទួលបានកិត្តិយស។ លោកស្រីថា សមាគមបានរៀបចំការប្រលងនេះជារៀងរាល់ឆ្នាំ តែសម្រាប់ឆ្នាំគឺទទួលលទ្ធផលខ្លាំងជាងរាល់ឆ្នាំ ដោយមានទាំងឯកឧត្តមឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសជប៉ុន ជាគណអធិបតី។
ក្រោយជម្រើសបានអ្នកឆ្នើម៣រូបពីការប្រលងនេះ សមាគមលោកស្រីនឹងដាក់នាំតារារះថ្មីទាំង៣ដួង ចូលរួមកម្មវិធីផ្សេងៗ នៅក្នុងប្រទេសជប៉ុន ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំនាពេលខាងមុខ។ ក្នុងនោះម្ចាស់ជ័យលាភី ក៏នឹងមានឱកាសក្លាយជាតារានៅកម្ពុជា តាមរយៈសកម្មភាពផ្សេងៗរបស់គ្រួសារតារាកម្ពុជា និង ផ្ទះតារា នៅក្នុងប្រទេសកម្ពុជាផងដែរ របស់ខ្មែរនៅលើទឹកដីប្រទេសជប៉ុន។

















