កាលពីថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025 មុននេះ ផលិតកម្ម Sastra Film បានដាក់សម្ភោធនូវភាពយន្តថ្មីមួយទៀតនោះគឺរឿង « វិញ្ញាណនិស្សិតពេទ្យ » ដែលជាភាពយន្តបែបភ័យរន្ធត់ បង្កប់ទៅដោយសារអប់រំជាច្រើនទៅដល់ជីវិតនៃការតស៊ូ និង ក្ដីស្រម៉ៃរបស់យុវវ័យ និង ជាសារអប់រំយ៉ាងល្អជូនទៅដល់អ្នកបើកបរគ្រប់គ្នានៅតាមដងផ្លូវ។
ភាពយន្ត « វិញ្ញាណនិស្សិតពេទ្យ » ក្រៅជាភាពយន្តបែបកម្សាន្តអារម្មណ៍ ផ្ទៃរឿងក៏បានបង្ហាញពីក្ដីស្រឡាញ់ មនោសញ្ចេតនារវៀងម្ដាយ និង កូនស្រី មានទាំងភាពកម្សត់ កំប្លុកកំប្លែងតាមរយៈកាយវិការរបស់តួអង្គប្រុសស្រី មិនតែប៉ុណ្នោះក៏ឆ្លុះបញ្ចាំងពីសកម្មភាពនៃការបាត់បង់នូវសមាជិកគ្រួសាររបស់សង្គមមនុស្សសព្វថ្ងៃ ដែលយើងតែងតែឃើញជារៀងរាល់ថ្ងៃ នោះគឺព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលជាសោកនាដកម្ម និង អាចធ្វើឱ្យបាត់បង់នូវអាយុជីវិត្តមនុស្សយ៉ាងរហ័ស។
តាមរយៈសាច់រឿងនេះផងដែរ អ្នកនិពន្ធក៏ចង់ផ្ញើរសារអប់រំទៅកាន់អ្នកនើកបរនៅតាមដងផ្លូវដែលជាប្រជពលរដ្ឋខ្មែរទាំងអស់គ្នា សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំបើកបរនៅពេលស្រវឹង ហើយត្រូវតែមានទំនួលខុសត្រូវឱ្យបានខ្ពស់បំផុតរាល់ពេលចាប់កាន់ចង្កូតបញ្ជារនូវរាល់យានជំនិះគ្រប់ប្រភេទ ពីព្រោះថាអាយុជីវិតមនុស្សយើងម្នាក់ៗគឺសុទ្ធសឹងតែផ្ញើរនៅលើដងវិថី។
ភាពយន្ត « វិញ្ញាណនិស្សិតពេទ្យ » នេះផងដែរក៏មានការចូលរួមសម្ដែងពីសំណាក់តួអង្គវ័យក្មេងល្បីៗដែលកំពុងមានទីផ្សានៅក្នុងវិស័យភាពយន្តរួមមាន កញ្ញា J Zorng សម្ដែងជាតួអង្គឯក ដែលមានភាពក្រមិចក្រមើមខ្លាំងគួរឱ្យស្រឡាញ់ លោក សុភ័ក្ត្រ សម្ដែងជាតួអង្គឯកប្រុស អ្នកនាង ណាក់ សម្ដែងជាតួអង្គម្ដាយរបស់តួស្រី ព្រមទាំងតារាកិត្តិយសប្រុសស្រីជាច្រើនរូបផ្សេងទៀត។
« វិញ្ញាណនិស្សិតពេទ្យ » នេះផងដែរ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី 27 ខែ មីនា ឆ្នាំ2025 នេះតទៅគ្រប់រោងភាពយន្តទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។














