មិនខុសពីការសន្យា តារាចម្រៀង និង ជាពិធីករសំបូរវោហារលោក បញ្ញា សិទ្ធិ បានប្រកាសពីគម្រោងហោះចោលស្រុកខ្មែរ ដើម្បីចេញទៅសម្ដែង នៅក្នុងប្រទេសអូស្ត្រាលីហើយ ខណៈដែលដំណើរចោលលើកនេះ គឺមិនមែនគ្រាន់តែដើម្បីទៅសម្ដែងក្នុងឱកាសអបអរចូលឆ្នាំខ្មែរតែម្យ៉ាងនោះទេ តែគឺនៅច្រៀង នៅសម្ដែងរហូតដល់៣ខែឯណោះ ទើបត្រលប់មកវិញ។

លោកនឹងចាកចេញនៅថ្ងៃទី១ ដើមខែមេសានេះហើយ ហើយរហូតដល់ចុងខែ៦ទើបត្រលប់មកវិញ ដោយការពន្យារពេលសម្ដែង ក៏អាចនឹងកើតឡើងប្រសិនប្រសិនបើមានការស្នើសុំពីប្រធានសមាគម ដែលធានាអោយលោកចេញទៅ។

មើលតាមការប្រកាស គ្រាន់តែកាលបរិច្ឆេទដែលលោកត្រូវសម្ដែង គឺមានច្រើនលើក និង ច្រើនរដ្ឋបំផុត ដែលអ្នកណាក៏មើលឃើញថា តារាចម្រៀង លោក បញ្ញា សិទ្ធិ គឺពិតជានៅតែមានការគាំទ្រខ្លាំង ពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅ នៅក្នុងប្រទេសអូស្ត្រាលី។

តាមគម្រោង លោកនឹងសម្ដែង Show ដំបូង នៅថ្ងៃទី 5-មេសា-2025 នៅរដ្ធ Adelaide City. លើកទី២ នៅថ្ងៃទី 13-មេសា-2025 នៅរដ្ធ Adelaide City និងលើកបន្តបន្ទាប់ ដែលមានដូចជា នៅថ្ងៃ 26-ឧសភា-2025 នៅរដ្ធ Adelaide City .នៅថ្ងៃ3-05-2025 នៅរដ្ធ Adelaide City . នៅថ្ងៃ 10-05-2025 នៅរដ្ធ Brisbane City . នៅថ្ងៃ 24-05-2025 នៅរដ្ធ Adelaide City និងនៅថ្ងៃ 21-06-2025 នៅរ្ដដ្ធ Adelaide City ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here