មួយរយៈនេះ តារាសម្ដែង អ្នកនាង ស្វែង សុជាតា កំពុងធ្វើអោយអ្នកលេងបណ្ដាញសង្គមអន្ទះសារចង់ឃើញស្នាដៃថ្មីរបស់អ្នកនាង ជាមួយនឹងក្រុមការងារផ្ទះតារា និង គ្រួសារតារាកម្ពុជា យ៉ាងខ្លាំង ដោយសារតែអ្នកនាង ត្រូវបានផលិតករ គឺលោក ផាត់ តារារដ្ឋ ដឹកនាំអោយអ្នកនាងសម្ដែងជាតួអង្គជំទាវស្រុកស្រែ ហើយជាតួអង្គឯកនៅក្នុងរឿង ខណៈដែលស្នាដៃនេះគឺជារឿងកំប្លែងខ្លី ដែលគ្រាន់តែឃើញការបង្ហាញជា Poster និង ជាឈុតឆាកខ្លីៗ ក៏អស់សំណើច និង គួរអោយចង់តាមដាន។
អ្នកនាងកំពុងត្រូវបានផលិតករ លោក ផាត់ តារារដ្ឋ ប្រធានក្រុមផលិតរឿងខ្លីរបស់ ផ្ទះតារា តម្រូវអោយសម្ដែងបែបកំប្លែង ហើយជសតួស្នូលប្រចាំក្រុម ដើម្បីបង្ហាញនូវរសជាតិថ្មីក្នុងការសម្ដែង។ បើទោះជាកន្លងមកអ្នកនាងធ្លាប់បានសម្ដែងរឿងកំប្លែងខ្លីៗជាមួយក្រុមកំប្លែងខ្លះៗក៏ដោយ តែស្ទីលក្នុងរឿង ជំទាវស្រុកស្រែលើកនេះ គឺប្លែកជាងមុន ធានាមើលហើយអស់សំណើច និង កាន់តែដឹងពីទេពកោសល្យថ្មីរបស់អ្នកនាង។
លោក ផាត់ តារារដ្ឋ បានលើកឡើងថា តាមរយៈស្នាដៃនេះ អ្នកនាង ស្ចែង សុជាតា នឹងក្លាយជាតួស្នូលរបស់ផ្ទះតារា សម្រាប់ក្រុមសម្ដែងដែលលោកបានបង្កើត ហើយរបត់ថ្មីដែលមហាជននឹងបានឃើញ គឺអ្នកនាង ស្វែង សុជាតា កំពុងបង្ហាញគឺការបង្ហាញសមត្ថភាពក្នុងនាមជាតួកំប្លែង។ ក្នុងក្រុមដែលលោកបានបង្កើតនេះ ក៏មានតារាស្នូល៥រូបផ្សេងទៀតផងដែរ រួមមាន តារាសម្ដែង លោក រុន ណាកូ ដែលជាតួឯកក្នុងរឿង ស្នេហាឆ្លងជាតិទាំង២វគ្គ តារាសម្ដែង អ្នកនាង ឈុំ ភួយ . តារាសម្ដែង អ្នកនាង យិន ស្រីពៅ. តារាសម្ដែង កញ្ញា ស្ករ ស និង កុមារី កូននាគ។
ក្នុងនោះ លោកក៏នឹងបញ្ចូលតួកិត្តិយសផ្អែកតាមប្រភេទរឿងក្នុងមួយភាគៗផងដែរ។ លោក ផាត់ តារារដ្ឋ បញ្ជាក់ថា ចាប់ពីពេលនេះតទៅ ក្រុមសម្ដែង ផ្ទះតារា ដែលមានតួស្នូលខាងលើ នឹងទទួលផលិតស្នាដៃគ្រប់ទម្រង់ តម្រូវតាមម្ចាស់ស្ពុនស័រ និង ទទួលអោយមានការចូលសម្ដែងជាមួយក្រុមដែលលោកបានបង្កើត ដោយគ្រាន់តែសាកសួរព័ត៌មាន តាមរយៈតេលេក្រាម 095 56 10 56។








