មកទល់ពេលនេះ ក្តីរំពឹងក្លាយជាមាតាបិតាគេឃើញថាឆុំ វត្តីនិងគូស្នេហ៍បានចូលដល់សុខសុភមង្គលទ្វេឡើងទៀតហើយបន្ទាប់ពីរកបានតំណក់ឈាម។ ក្រោយដឹងថា ខ្លួនកំពុងតែមានពោះពុង វត្តីបានព្យាយាមថែរក្សាបុត្រស្ងួនអោយល្អ។រីឯស្វាមីនិងសាច់ញាតិរិតតែសប្បាយចិត្ត និងផ្តល់ដំបូន្មានអោវត្តីខិតខំ ថែរក្សាសុខភាពមើលថែខ្លួនឯងអោយល្អនិងកូនក្នងផ្ទៃ។
បន្ទាប់ពី ឆុំ វត្តីបានចូលរោងការរួចមកអ្នកគាំទ្រក៏ដូចជាទស្សនិកជនទូទៅកត់សម្គាល់ ឃើញ ថានាងមិនទាន់បានវិលមក រក ការងារសម្តែងជាថ្មីឡើងវិញឡើយ ។ គេ ដឹង ថានាងត្រូវចំណាយពេលច្រើន ជាមួយនឹងគ្រួសារស្របពេលដែលនាងក៏ ទទួលបានការងារថ្មីពីគ្រួសារខាងស្វាមី ក្នុង ការមើលការងារខុសត្រូវ ក្នុងផលិតកម្មនិងការងារក្រុមហ៊ុនសេវាដឹកជញ្ជូន ។ ទោះជាយ៉ាងណាក្ដីក្នុងនាមជាតារាសម្ដែងម្នាក់ ទោះជាមានការ ងារផ្សេង បែបណានាង គួរតែឆ្លៀតចូលរួមសម្ដែង។
តាមរយៈរូបថតដែល ឆុំ វត្តីបង្ហោះតាម ហ្វេស ប៊ុកថ្មីៗ នេះបញ្ជាក់ថារូបនាង ចាប់ផ្តើមពពោះជាលើដំបូង ។ ជាមួយរូបថត ពិនិត្យមើលផ្ទៃពោះនោះ ឆុំ វត្តីក៏បានភ្ជាប់ ជាមួយនឹងសារថា« ថាមពលជីវិត » ដែល នោះបញ្ជាក់ថាតំណក់ឈាមលើកដំបូង រវាងនាងនិងស្វាមីនាពេល នេះគឺជាចំណងដៃដ៏ ពិសេសបំផុតមួយសម្រាប់ជីវិតជាប្តីប្រពន្ធរបស់ពួកនាង ។ អ្នកគាំទ្ររបស់ នាងនៅតែរង់ចាំតាមដានមើលថាក្រោយពេល សម្រាលកូនរួចរាល់នាង និងវិលមករកតួនាទីជាតារាសម្តែងឡើងវិញ។បើទោះវាសនានៃជីវិត ស្នេហាជោគជ៏យ ក៏គេនៅតែជឿថា វត្តីនិងមិនបោះបង់សម្តែងទីដែលតស៊ូរហូតល្បីឈ្មោះ។