មនុស្សជាច្រើន កំពុងអ៊ុតមើល តារាបង្ហាញម៉ូដ ទឹម រដ្ឋា និងសង្សារថា តើពេលណាមួយគូនេះ ដល់ពេលសំពះផ្ទឹម គ្រាដែល ចំណងស្នេហ៏ចង់ទុំជោរ។ យ៉ាងណាមិញទឹម រដ្ឋា នៅតែតោះតើយហើយ គិតថាមើលចិត្តគ្នា បែបអុឺរ៉ុប ព្រោះរៀបការតែ១ភ្លែតទេ សំខាន់ការយល់ចិត្តគ្នា។
ទឹម រដ្ឋា តែងតែគិតដូចស្ត្រី ទូទៅដែរថា មង្គលការរបស់នារីខ្មែរ ពិតជាមានន័យណាស់ ពិសេសបានបំពេញមុខម្តាយឪពុក។ ប៉ុន្តែពេលនេះ នាងសុំមិនទាន់អាច ចូលរោងការតទៅមុខឆាប់ៗបានឡើយ។ នាងប្រហែលជា២ឬ៣ឆ្នាំទៀត ទើបសម្រេចផែនការមួយនេះ។ រដ្ឋានៅតែលើកឡើងថា សុភមង្គលប្តីប្រពន្ឋ ស្ថិតលើការយល់ចិត្តគ្នា។ បើកាលណាការហើយ រកាំរកូសគ្នាសួរថា អ្នកណាខូចឈ្មោះ គឺស្ត្រីនេះឯង បើបុរសគេមិនអីនោះទេ។ ម្ល៉ោះហើយទើបនាង សុខចិត្តនៅចាស់ចិត្ត អាយុច្រើនរៀបការក៏មិនជាបញ្ហាចោទ។ សំខាន់មិនចង់ការហើយ រកាំរកូស និងចង់មួយទល់មួយមិនមានថ្មី។ បញ្ហាបែបនេះហើយ ទើបនាងរមែងព្យាយាមគិតជាសំខាន់។
ជាពិសេសទៀតនោះ ទាន់ពេលវេលា សិល្បៈនាងគេត្រូវការ ទើបខិតខំដើរថតសម្តែង សាងស្នាដៃទុកទៀត។ ទាន់យើងអាចសន្សំលុយ មានគេហៅថតយើងចាប់ឱកាស អោយហើយ តែដល់ពេលណាមួយឈ្មោះសិល្បៈរបស់យើង ក៏ថមថយតាមហ្នឹង។ អុីចឹងទាន់រកបាន រកសិនយកលុយទុកដាក់រៀបចំ អនាគតក្រោយពេលរៀបការ។