មុននេះបន្តិចលោកស្រី រៃ សុភា ឬ Parkboom ខ្មែរបានធ្វើឲ្យមានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីលោកស្រីបានបង្ហាញនូវទឹកចិតតសណ្ដោសប្រោសប្រណីចំពោះដូនចាស់មួយរូបដែលបានដើរលក់កន្ត្រកយ៉ាងលំបាកនៅក្បែរហាង Sophea Skincare របស់លោកស្រីដែលស្ថិតនៅក្បែរផ្សារ សុវណ្ណា។ យោងតាមវីដេអូខ៊ឃ្លីប លោកស្រីមិនត្រឹមតែបង្ហាញកាយវិការលើកទឹកចិត្តដល់ដូនចាស់កម្សត់នោះតែប៉ុណ្ណោះទេ តែលោកស្រីក៏បានជួយទិញ និងជូនថវិការចំពោះលោកយាយចំនួន 100$ ផងដែរ។

យ៉ាងណាមិញ នៅក្នុងឃ្លីបវីដេអូនោះលោកស្រីក៏បានអំពាវនាវឲ្យអ្នកលេងហ្វេកប៊ុករួមគ្នាចែករំលែកនូវអំពើល្អជូនដល់ដូនចាស់កម្សត់ៗបែបនេះឲ្យបានគ្រប់ៗគ្នាផងដែរ ទើបធ្វើឲ្យអ្នកណាៗក៏សរសើរពីទឹកចិត្តរបស់អ្នកឯកទេសផ្នែកព្យាបាលមុន និងជាម្ចាស់ហាងថែរក្សាសម្ផស្សរូបនេះ។ នេះមិនមែនជាសកម្មភាពលើកដំបូងរបស់លោកស្រីនោះទេ ដោយសារកន្លងមកលោកស្រីបានធ្វើច្រើនមកហើយ ជាពិសេសក្រុមទុរគតជនដែលលោកស្រីបានជួបដោយចៃដន្យលើកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here